បាងកក៖ រដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃពុធថា ការគ្រប់គ្រងកាំភ្លើង និងគ្រឿងញៀនបានក្លាយជា របៀបវារៈថ្នាក់ជាតិ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំ នៅភាគឦសានប្រទេសថៃ កាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា លោកនឹងធ្វើជាប្រធានគណៈកម្មាធិការថ្មី ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដោះស្រាយគ្រឿងញៀនខុសច្បាប់ និងការរំលោភបំពានអាវុធរបស់ប្រទេស។
លោកបានលើកឡើងថា វិធានការដូចជាការពង្រឹង ការអនុវត្តច្បាប់លើការ គ្រប់គ្រងកាំភ្លើងពីការផ្ដល់អាជ្ញាបណ្ណ និងការទទួល និងការត្រួតពិនិត្យច្បាប់ពាក់ព័ន្ធ គឺជាវិសាលភាពចម្បង របស់គណៈកម្មាធិការ។

លោកបានបន្តថា “រដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ខុសច្បាប់យ៉ាងហ្មត់ចត់ និងតាមទស្សនៈរួម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anupong Paochinda បានចែករំលែកព័ត៌មានលម្អិត មួយចំនួនអំពីវិធានការគ្រប់គ្រងកាំភ្លើង ដែលរួមមានការរឹតបន្តឹងអាជ្ញាប័ណ្ណកាំភ្លើង និងការបង្រ្កាបការកាន់កាប់អាវុធខុសច្បាប់។
នៅក្នុងនោះដែរ លោក Anupong ក៏បានបញ្ជាឱ្យអាជ្ញាធរប្រយុទ្ធប្រឆាំង ខ្សែសង្វាក់ផ្គត់ផ្គង់នៃ ការជួញដូរគ្រឿងញៀន និងជំរុញកម្មវិធីស្តារនីតិសម្បទា សម្រាប់អ្នកញៀន ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
