ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្ររបស់អាមេរិក គឺស្វែងរកសម្ព័ន្ធភាពខ្លាំងបំផុត នៅក្នុងយុគសម័យនៃ ការប្រកួតប្រជែងជាមួយចិន

វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃពុធបានប្តេជ្ញា នៅក្នុងយុទ្ធសាស្ត្រសន្តិសុខ ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីស្វែងរកសម្ព័ន្ធភាព “ខ្លាំងបំផុត និងទូលំទូលាយបំផុត” នៃប្រជាជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ចំពេលដែលខ្លួនចាត់ទុកថា ជាទសវត្សរ៍សម្រេចចិត្ត សម្រាប់ការប្រកួតប្រជែង ជាមួយប្រទេសចិន និងបញ្ហាប្រឈមជាសកលដូចជា ការប្រែប្រួលអាកាសធាតុ។

នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលជារដ្ឋបាលដំបូងរបស់លោក បៃដិន សេតវិមានបានកំណត់ប្រទេសចិនថាជា “គូប្រជែងតែមួយគត់ ដែលមានទាំងចេតនាក្នុងការ កែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងអំណាចសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីជំរុញគោលដៅនោះ”។

ការចេញផ្សាយឯកសារនេះ ត្រូវបានពន្យារពេលចំពេល មានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបំផ្លាញសន្តិភាព ក្រោយសង្គ្រាមត្រជាក់នៅអឺរ៉ុប ប៉ុន្តែយុទ្ធសាស្ត្រនេះបានគូសបញ្ជាក់ ពីការបន្តការយកចិត្តទុកដាក់ របស់រដ្ឋបាលលោក បៃដិន លើការអះអាងកាន់តែខ្លាំងឡើង របស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងការខិតខំប្រឹងប្រែង ដើម្បីបង្កើនភាពជាដៃគូ សម្ព័ន្ធភាពនៅក្នុងតំបន់ រួមទាំងជាមួយប្រទេសជប៉ុនផងដែរ។

រដ្ឋបាលបានឲ្យដឹងនៅក្នុងយុទ្ធសាស្ត្រថា “រុស្ស៊ីបង្កការគំរាមកំហែងភ្លាមៗ និងបន្ត ចំពោះសណ្តាប់ធ្នាប់សន្តិសុខ ក្នុងតំបន់នៅអឺរ៉ុប ហើយវាជាប្រភពនៃការរំខាន និងអស្ថិរភាពនៅទូទាំងពិភពលោក ប៉ុន្តែវាខ្វះសមត្ថភាពទូទាំងវិសាលគម” របស់រដ្ឋបាលប្រទេសចិន។

ប្រភពបានបន្ថែមថា “យើងនឹងផ្តល់អាទិភាពដល់ការ រក្សាបាននូវការប្រកួតប្រជែង ដ៏យូរអង្វែងមួយនៅលើ PRC ខណៈពេលដែលការរារាំងប្រទេសរុស្ស៊ី ដែលនៅតែមានគ្រោះថ្នាក់ យ៉ាងជ្រាលជ្រៅ”។

ក្នុងការដោះស្រាយជាមួយទីក្រុងប៉េកាំង រដ្ឋបាលបានប្តេជ្ញាថា នឹងរៀបចំកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក យ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន និងដៃគូផ្សេងទៀត ដោយហៅបណ្តាញទាំងនេះថាជា “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត និងការច្រណែនរបស់សត្រូវ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top