ព័ត៌មានអន្តរជាតិ

បារាំង បញ្ជូនហ្គាសទៅឲ្យអាល្លឺម៉ង់ ជាលើកដំបូង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសបារាំងបានធ្វើការ បញ្ជូនហ្គាសជាលើកដំបូង ទៅឲ្យប្រទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃការកើនឡើង សំពាធនិងវិបត្តិលើវិស័យ ថាមពលរបស់ប្លុកអឺរ៉ុបទាំងមូល។

ប្រភពដដែលបានសរសេរទៀតថា ហ្គាសដែលបានបញ្ជូនទៅឲ្យ អាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេង គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយបញ្ហាកង្វះខាត ថាមពលបន្ទាប់ពីរុស្សីបានបិទ ការផ្គត់ផ្គត់ទាំងស្រុងទៅឲ្យអឺរ៉ុប។

ទោះបីជាទំហំនៃការផ្គត់ផ្គង់ ត្រូវបានគេមើលឃើញថា មានតិចជាងតំរូវការប្រចាំថ្ងៃ របស់អាល្លឺម៉ង់ប្រមាណជា ២ភាគរយក្តី ប៉ុន្តែវាគឺជាដំណឹងដ៏រីករាយបំផុត សម្រាប់អាល្លឺម៉ង់ជាពិសេស នៅពេលដែលអាល្លឺម៉ង់ កំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតថាមពល នៅរដូវរងារខាងមុខនេះផងនោះ។

គួរឲ្យដឹងដែរថាអាល្លឺម៉ង់ បានព្យាយាមធ្វើការងារ ដើម្បីទាញយកថាមពល ពីគ្រប់ច្រកនិងជម្រើសដែលមាន នៅក្នុងដំណាក់កាលបច្ចប្បន្ននេះ ហើយក្នុងនោះមានទាំងការ ត្រឡប់ទៅប្រើប្រាស់
ថាមពលដែលបានមកពី ការដុតធ្យូងថ្មទៀតផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top