ព័ត៌មានអន្តរជាតិ

សមាជិកសភាតួកគីម្នាក់ វាយបំបែកស្មាតហ្វូនខ្លួនឯង ក្នុងកិច្ចប្រជុំសភា

បរទេស ៖ យោងតាមការចេញផ្សាយរ បស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកសភាតួកគី ដ៏សំខាន់មួយរូបបានយកញញួរ ទៅវាយបំបែក ស្មាតហ្វូនរបស់ខ្លួន នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំរបស់សភាមួយ កាលពីថ្ងៃម្សិលមិញនេះ ។

លោក Burak Erbay គឺជាសមាជិកសភា មកពីគណបក្សប្រឆាំង Republican People’s party ដែលបច្ចុប្បន្នកំពុង ខិតខំព្យាយាមក្នុងការតវ៉ាប្រឆាំង ទៅនឹងសេចក្តីព្រាងច្បាប់មួយរបស់រដ្ឋាភិបាល ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងលប់បំបាត់នូវព័ត៌មានមិនពិតលើបណ្តាញ សង្គមនិងប្រព័ន្ធអនឡាញ។

នៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ មានន័យថាបណ្តាញសង្គម និងក្រុមហ៊ុនអ៊ិនធឺណេត ត្រូវតែចាំបាច់បង្ហាញព័ត៌មានលំអិត នៃជនសង្ស័យទាំងឡាយ ដែលពាក់ព័ន្ធនឹងព័ត៌មានមិនពិត ទៅឲ្យរដ្ឋាភិបាលហើយករណី រកឃើញការពិតនិងភាពជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពទាំងនោះពួកគេនឹងអាច ប្រឈមមុខទៅនឹងការដាក់គុករហូតដល់៣ឆ្នាំ ។

ទោះបីជាយ៉ាងណាក្តីមាន ការរិះគន់និងតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ចំពោះបញ្ហានេះប្រសិនបើច្បាប់ ចូលជាធរមានពី ព្រោះថាវានឹងអាចធ្វើឲ្យមាន ផលប៉ះពាល់ដល់សិទ្ធឯក ជនភាពរបស់អ្នកប្រើប្រាស់និង ជាពិសេសព័ត៌មានរបស់ពួកគេនៅលើបណ្តាញ សង្គមនិងអនឡាញជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top