ព័ត៌មានអន្តរជាតិ

ប្រធាន​ធនាគារ​ពិភពលោក ៖ សេដ្ឋកិច្ច​ពិភពលោក កាន់តែជិត​ទៅកាន់គ្រោះថ្នាក់ ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​

វ៉ាស៊ីនតោន ៖ ប្រធានធនាគារពិភពលោក លោក David Malpass បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកគឺកាន់តែ “ជិតទៅកាន់គ្រោះថ្នាក់” ទៅនឹងវិបត្តិសេដ្ឋកិច្ច ដោយសារអតិផរណា នៅតែកើនឡើង អត្រាការប្រាក់កើនឡើង និងបន្ទុកបំណុល ដែលកំពុងកើនឡើង ប៉ះពាល់ដល់ប្រទេស កំពុងអភិវឌ្ឍន៍ ។

លោក Malpass បានឲ្យដឆងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកថា “យើងបានបន្ទាបការព្យាករណ៍កំណើនឆ្នាំ២០២២ របស់យើងពី ៣ភាគរយទៅ ១,៩ភាគរយសម្រាប់កំណើនពិភពលោក។

លោកបានលើកឡើងថា “បញ្ហាទាំងអស់ ដែលប្រជាជនបានកត់សម្គាល់ បញ្ហាអតិផរណា អត្រាការប្រាក់កើនឡើង និងការកាត់ផ្តាច់លំហូរមូលធនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ បានប៉ះពាល់ដល់អ្នកក្រីក្រយ៉ាងលំបាក” លោកបានគូសបញ្ជាក់អំពីការកសាងបំណុល សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក Malpass បានបន្ដថា “នោះជាវិបត្តិសេដ្ឋកិច្ចពិភពលោក អាចកើតឡើងនៅក្រោមកាលៈទេសៈ ជាក់លាបន្ដនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនចិនស៊ិនហួ។

នៅក្នុងការសិក្សាដែលបានចេញផ្សាយ នៅពាក់កណ្តាលខែកញ្ញា ធនាគារពិភពលោក បានព្រមានថា នៅពេលដែលធនាគារកណ្តាលនៅទូទាំង ពិភពលោកដំឡើងអត្រាការប្រាក់ ក្នុងពេលដំណាលគ្នា ដើម្បីឆ្លើយ តបនឹងអតិផរណា ពិភពលោកអាចនឹងឈានឆ្ពោះ ទៅរកវិបត្តិសេដ្ឋកិច្ច សកល នៅឆ្នាំ២០២៣ ដោយមានការព្យាករណ៍កំណើនត្រឹមតែ ០,៥ភាគរយប៉ុណ្ណោះ។

ប្រធានធនាគារពិភពលោកបានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានថា កំណើនប្រជាជនពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,១ភាគរយក្នុងមួយឆ្នាំ។ លោក Malpass បាន​ឲ្យដឹងក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ពី​ស៊ីនហួ​ថា “ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​យឺត​ជាង​នេះ នោះ​មាន​ន័យ​ថា​មនុស្ស​នឹង​ថយ​ក្រោយ​”។

ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ លោក Malpass បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ដោះស្រាយវិបត្តិដ៏ធំបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រជាសាកលចាប់តាំងពីឆ្នាំ១៩៩០ ដោយបានរុញច្រានប្រជាជនប្រហែល ៧០លាននាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ២០២០ ហើយសង្គ្រាមនៅអ៊ុយក្រែនគំរាមកំហែងធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ៕

To Top