ព័ត៌មានអន្តរជាតិ

មូស្គូ ៖ ទំនាក់ទំនងអាមេរិក និងរុស្សីមិនត្រូវធ្លាក់ចុះ អាក្រក់ជាងនេះទៀតនោះទេ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានថ្លែងកាលពីថ្ងៃម្សិលមិញនេះថា ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានលើកឡើងអំពីផែនការ របស់លោកដែលមិនចង់ជួប ជាមួយនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin នោះទេវាកំពុងធ្វើឲ្យទំនាក់ទំនង រវាងអាមេរិកកាន់តែអាក្រក់ រួចបាត់ទៅហើយ ។

មន្ត្រីជាន់ខ្ពស់ផ្នែកកាទូត របស់រុស្សីរូបនេះក៏បានលើកឡើងដែរថា ចំពោះរដ្ឋាភិបាលទីក្រុងមូស្គូវិញ ទោះបីជាយ៉ាងណាក្តីនៅតែមានការជំហ ក្នុងការបើកទ្វាស្វាគមន៍ ចំពោះកិច្ចពិភាក្សាគ្នាមួយ ជាមួយនឹងគ្នាដដែល។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ លោក Lavrov ត្រូវបានសួរនាំថា តើការបដិសេធមិន ព្រមជួបគ្នាដោយភាគីអាមេរិក ចំពោះរុស្សីនឹងអាចបង្ក ទៅជាផលប៉ះពាល់និងភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់និងសកលឬក៏យ៉ាងណា។

លោក Lavrov បានថ្លែងបែបនេះថា វាមិនមែនជារឿង ដែលលំបាកនោះឡើយ ពីព្រោះថាជំហរបស់រដ្ឋទាំងពីរ គឺមានរៀបចំរួចរាល់ទៅហើយ ប៉ុន្តែសម្រាប់ខ្ញុំស្ថានភាពនេះ មិនគួរធ្លាក់ទៅកាន់តែអាក្រក់ ជាងនេះទៀតនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top