សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.៥៨៣ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បើធៀបនឹងរយៈពេល២៤ម៉ោងមុន ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៥.០៧៦.២៣៩នាក់ ។
ករណីផ្ទុកជំងឺប្រចាំថ្ងៃបានធ្លាក់ចុះ ពី២៦.៩៥៧នាក់ កាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន២២.២៨៩នាក់ កាលពី១សប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ (KDCA)បានរាយការណ៍ដូច្នេះ ។
សម្រាប់សប្តាហ៍មុន ចំនួនករណី ដែលបានបញ្ជាក់គិត ជាមធ្យមប្រចាំថ្ងៃគឺ២០.៣៦៧នាក់ ។
ក្នុងចំណោមករណីថ្មីនេះ មាន៦០ករណីត្រូវបាននាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៨.៦៥៣នាក់ ។
ចំនួនអ្នកឆ្លងដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមាន២៣៧នាក់ ថយចុះ២៩នាក់ធៀបនឹងថ្ងៃមុន ។
ការស្លាប់ចំនួន៣៥នាក់ទៀតត្រូវបានបញ្ជាក់ ដោយចំនួនអ្នកស្លាប់សរុប២៨.៧៨៣នាក់ ។ អត្រាមរណភាពសរុបគឺ០,១១ ភាគរយ ៕
ដោយ៖ ម៉ៅ បុប្ផាមករា