បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូថ្មី នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ប្រភេទ kamikaze ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ យោធាបាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើង នៅក្នុង “អ័ក្ស Nikolayev-Krivoy Rog” ដែលជាក់ស្តែងសំដៅទៅលើ ការប្រយុទ្ធដែលកំពុងបន្ត នៅក្នុងតំបន់ Kherson ថ្មីរបស់រុស្ស៊ី ជាកន្លែងដែលកងកម្លាំង រដ្ឋាភិបាលទីក្រុងគៀវ បន្តការប៉ុនប៉ង ដើម្បីបណ្តេញយោធា របស់ប្រទេសចេញពី ទីតាំងរបស់ពួកគេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូនេះត្រូវបានចែករំលែក ដោយយោធាកាលពីថ្ងៃព្រហស្បតិ៍ ហើយរួមបញ្ចូលវីដេអូដែលថតបានដោយយន្តហោះគ្មានមនុស្សបើក kamikaze និង UAVs ឃ្លាំមើលដែលកំពុងឃ្លាំមើលការវាយប្រហារ។ វីដេអូនេះបង្ហាញពីការបាញ់ប្រហារ ដោយផ្ទាល់ទៅលើ រថក្រោះរបស់អ៊ុយក្រែន បំណែកកាំភ្លើងធំ រថពាសដែក HMMWV ផលិតដោយសហរដ្ឋអាមេរិក និងរថយន្តស៊ីវិលគ្មានស្លាកសញ្ញា ដែលប្រើប្រាស់ដោយ ទាហានមួយក្រុម។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលទ្ធផលនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក UAVs គឺមានរថក្រោះជាច្រើន បំណែកកាំភ្លើងធំ និងយានជំនិះ រួមទាំងរថយន្ត ដែលផ្គត់ផ្គង់ ដោយប្រទេសណាតូ ត្រូវបានបំផ្លាញចោល”៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
