បរទេស៖ លោក Elon Musk បានអះអាងថា លោកកំពុងធ្វើ តាមការណែនាំល់ ដែលឯកអគ្គរដ្ឋទូតដែលពោរពេញ ដោយកំហឹងប្រចាំប្រទេស អាល្លឺម៉ង់លោក Andrey Melnik ដែលមានបញ្ហាជាមួយលោក ដោយបដិសេធមិនផ្តល់ សេវាផ្កាយរណប Starlink ដោយឥតគិតថ្លៃដល់ រដ្ឋាភិបាលទីក្រុងគៀវទៀតនោះទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX រូបនេះ បានបញ្ជាក់ពីការតភ្ជាប់នេះ កាលពីថ្ងៃសុក្រ ។ លោក Musk បានឆ្លើយតបទៅនឹងអ្នកឆ្លើយឆ្លងព័ត៌មាន ពីសារព័ត៌មាន Kyiv Post ដែលបានចែករំលែកព័ត៌មាន អំពីការទាមទាររបស់ក្រុមហ៊ុន ដែលតម្រូវឱ្យមន្ទីរបញ្ចកោណ បង្កើននូវការចំណាយ របស់អ៊ុយក្រែន ហើយបានកត់សម្គាល់ពីរបៀបដែលលោក Melnik ប្រមាថ លោក Musk នាពេលថ្មីៗនេះ ។
លោក Musk បានសរសេរថា “យើងកំពុងធ្វើតាមការណែនាំទៅគាត់” ដោយបន្ថែមសញ្ញាអារម្មណ៍ “បុរសគ្រវីក្បាល” ។
លោក Melnik បានរិះគន់លោក Musk នៅលើ Twitter កាលពីសប្តាហ៍មុន បន្ទាប់ពីមហាសេដ្ឋីអាមេរិករូបនេះ បានបណ្តែតផែនការ សន្តិភាពអ៊ុយក្រែន និងរុស្ស៊ី ដែលពាក់ព័ន្ធនឹងអ៊ុយក្រែន ប្រគល់ទឹកដីខ្លះ និងប្រកាន់យកឋានៈអព្យាក្រឹត ។ មន្ត្រីអ៊ុយក្រែនជាច្រើនបានច្រានចោលសំណើនេះ ដោយកំហឹង។ លោក Melnik បាននិយាយថា សាររបស់គាត់ទៅកាន់ Musk គឺជា “ការឆ្លើយតប តាមបែបការទូតខ្លាំងណាស់” ។
ប៉ុន្មានថ្ងៃមុន កងទ័ពអ៊ុយក្រែនត្រូវបាន គេរាយការណ៍ថា បានចាប់ផ្តើមមានបញ្ហាជាមួយនឹងការចូលទៅកាន់ប្រព័ន្ធ Starlink ដោយកាសែត Financial Times បានពណ៌នាអំពី “ការហៅទូរស័ព្ទដោយភ័យស្លន់ស្លោ ពីទាហានអ៊ុយក្រែនទៅកាន់បណ្តាញជំនួយ” ។ លោក Musk បានអះអាងថា ក្រុមហ៊ុនរបស់លោកបានផ្តល់ សេវាផ្កាយរណបដោយឥតគិតថ្លៃ ដល់អ៊ុយក្រែនដល់ទៅ ៨០លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា