ព័ត៌មានអន្តរជាតិ

តួកគីនិងកាតា ឈានទៅដល់កិច្ចព្រមព្រៀង ចំនួន១១ ដើម្បីលើកកំពស់ ចំណងទំនាក់ទំនង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹថា ប្រទេសតួកគី និងប្រទេសកាតា
បានឈានទៅដល់ការ ចុះហត្ថលេខាចំនួន១១ រវាងគ្នានៅក្នុងអំឡុងពេល នៃកិច្ចប្រជុំលើកទី៨ នៃមេដឹកនាំកំពូល
នៃគណកម្មការយុទ្ធសាស្ត្រ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងមន្ត្រិជាន់ខ្ពស់ របស់ប្រទេសកាតា លោក Sheikh Tamim
bin Hamad Al Thani ដែលកំពុងបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសតួកគី បានបើកជំនួបពិភាក្សាគ្នា និងចាប់យកប្រធាន
បទជាច្រើនផ្សេងទៀតផងដែរ ។

កិច្ចព្រមព្រៀង ដែលត្រូវបានគេជឿជាក់ មានការគ្របដណ្តប់ទៅលើបញ្ហា ជាច្រើនបូករួមទាំងការចែករំលែកព័ត៌មាន ស្តីពីវិស័យហេដ្ឋាចរនា
សម្ព័ន្ធសន្តិសុខស្បៀងកម្ម សិទ្ធអាជីវកម្មគ្រោះមហន្តរាយ និងក៏ដូចជាការគ្រប់គ្រងវិបត្តិនានា និងជាពិសេសការផ្លាស់ប្តូរគ្នា ទៅលើវិស័យកសិកម្ម
ផងដែរ ៕

ប្រែសម្រួឡ៖ស៊ុនលី

To Top