បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន SPA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន នឹងអាចទទួលបានជំនួយ ជាមនុស្សធម៍ ជាច្រើនរយលានដុល្លារ បន្ថែមទៀត ពីប្រទេសសេដ្ឋីអារ៉ាប់មួយ។
នៅក្នុងជំនួបគ្នា តាមទូរស័ព្ទរវាងព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានឈាន ទៅដល់ការសម្រេចចិត្ត ផ្តល់កញ្ចប់ជំនួយមនុស្សធម៍ ប្រមាណជា៤០០លានដុល្លារ ឲ្យទៅប្រទេសអ៊ុយក្រែន។
ព្រះអង្គម្ចាស់ របស់អារ៉ាប៊ីសាអូឌីត ក៏បានបញ្ជាក់អំពីការត្រៀមខ្លួន របស់អារ៉ាប៊ីសាអូឌីត ក្នុងការបន្តការប្រឹងប្រឹងគាំទ្រ គ្រប់បែបយ៉ាង ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ក្នុងខណៈដែលកំពុងរងផលប៉ះពាល់ ដោយសារជម្លោះ ជាមួយនឹងប្រទេសរុស្សីនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
