ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណជាង ១លាននាក់នៅនីហ្សេរីយ៉ា បង្ខំចិត្តជម្លៀស ចេញពីលំនៅដ្ឋាន ខណៈគ្រោះទឹកជំនន់ កំពុងវាយប្រហាររដ្ឋ ចំនួន២៧

នីហ្សេរីយ៉ា ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា លំនៅដ្ឋាន របស់ពលរដ្ឋនីហ្សេរីយ៉ា ប្រហែល៩០.០០០ខ្នង ត្រូវបានលិចទឹក ជាលទ្ធផល នៃទឹកជំនន់នៅក្នុងរដ្ឋចំនួន២៧ នៃរដ្ឋចំនួន៣៦ របស់ប្រទេសនេះ ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សប្រហែល៥០០នាក់ និង១,៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ។
លោក Matthias Schmale អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេស នីហ្សេរីយ៉ា បានលើកឡើងថា “បច្ចុប្បន្ននេះយើងកំពុងឃើញ ទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេល១០ឆ្នាំ នៅក្នុងប្រទេសនីហ្សេរីយ៉ា” ៕

To Top