បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា រដ្ឋាភិបាលលោកខាងលិច កំពុងរៀបចំផែនការដើម្បីបញ្ចៀសការភ័យស្លន់ស្លោ ក្នុងចំណោមពលរដ្ឋរបស់ពួកគេ ប្រសិនបើអាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។
ការត្រៀមលក្ខណៈដែលបានអះអាងនេះ បានកើតឡើងនៅពេលដែលមន្ត្រីណាតូ ជំរុញការរំពឹងទុកអំពីលទ្ធភាព ហើយចេញការព្រមានម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប្រឈមមុខនឹង “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើខ្លួនដាក់ពង្រាយគ្រាប់បែកនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យថា នៅពេលសួរថាតើជម្រើស និងផែនការដោះស្រាយរវិបត្តិ គឺស្ថិតនៅដើម្បីដោះស្រាយបន្ទាប់ពីការបំផ្ទុះនុយក្លេអ៊ែរ នៅអឺរ៉ុបខាងកើត ឬយ៉ាងណានោះ, មន្ត្រីលោកខាងលិចដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ផែនការបែបនេះកំពុងដំណើរការ ។ នេះបើយោងតាមរបាយការណ៍ នៅក្នុងកាសែត Times និងកាសែត the Guardian ។
មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រដោយសំដៅទៅលើ ការវាយប្រហារនុយក្លេអ៊ែរថា “ដូចដែលអ្នកចង់បាន រដ្ឋាភិបាលកំពុងរៀបចំផែនការ ប្រកបដោយការប្រុងប្រយ័ត្ន សម្រាប់សេណារីយ៉ូជាច្រើន ដែលអាចធ្វើទៅបាន” ។
ខណៈពេលដែលមន្ត្រី បានផ្តល់ព័ត៌មានលម្អិតមួយចំនួនទៀត អំពីអ្វីដែលជម្រើសទាំងនោះ នឹងរួមបញ្ចូល របាយការណ៍បានប៉ាន់ស្មានថា ខិតប័ណ្ណអាចត្រូវបានចែកចាយដើម្បីជូនដំណឹងដល់ពលរដ្ឋ “ពីរបៀបដើម្បីរស់រានមានជីវិត ពីការវាយប្រហារនុយក្លេអ៊ែរ” ឬដើម្បីជៀសវាងការទិញដ៏គួរឱ្យភ័យខ្លាច៕ ប្រែសម្រួលៈ ណៃ តុលា