ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ថា រុស្ស៊ីព្យាយាមបំផ្លាញ ផ្កាយរណប Starlink

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការធ្វើការបិទសេវាកម្ម ផ្កាយរណប Starlink របស់លោក ដែលកងកម្លាំងអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំង នៅក្នុងជម្លោះរវាង ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Musk បាននិយាយនៅក្នុង tweet កាលពីថ្ងៃសៅរ៍ថា “រុស្ស៊ីកំពុងព្យាយាមយ៉ាងសកម្មដើម្បីសម្លាប់ផ្កាយរណប Starlink” ។

យោងតាមមហាសេដ្ឋី គឺ SpaceX ដែលប្រតិបត្តិការសេវាកម្ម ផ្កាយរណប បាននិងកំពុងបែងចែក “ធនធានដ៏ធំ” ដើម្បីការពារវាពីការឈប់ ដំណើរការ និងការវាយប្រហារតាមអ៊ីនធឺណិត។ លោកបានព្រមានថា “ទោះបីជាដូច្នេះក៏ដោយ ក៏ Starlink នៅតែអាចស្លាប់បាន” ។

លោក Musk បានបរិច្ចាគស្ថានីយ Starlink តម្លៃ ៨០ លានដុល្លារដល់ទីក្រុងនៅដើមជម្លោះនៅចុងខែកុម្ភៈ ដោយប្រព័ន្ធនេះបានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់សម្រាប់កងកម្លាំងអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top