ព័ត៌មានអន្តរជាតិ

សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន ចាប់ផ្តើមនៅថ្ងៃនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំង លើពិភពលោក

សមាជជាតិលើកទី២0 របស់គណបក្សកុម្មុយនិស្តចិន ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋាននឹងចាប់ផ្តើម នាថ្ងៃ(ទី១៦)នេះ នៅទីក្រុងប៉េកាំង។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រតិភូសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ចំនួន ២ ២៩២នាក់ នឹងធ្វើការបូកសរុប អំពីសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ដ៏មានតម្លៃ របស់គណបក្សដែលទទួលបាន ក្នុងរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ ។ ទន្ទឹមនឹងនេះ ក៏នឹងរៀបចំដាក់ចេញនូវ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ សម្រាប់ការងារនាពេលអនាគត។

ដោយសារតែសមាជជាតិលើកទី២0 នៃគណបក្សកុម្មុយនិស្តចិន បានរៀបចំឡើងស្របពេល នឹងការផ្ទុះជម្លោះរវាង រុស្ស៊ីនិងអ៊ុយក្រែន ការគាបសង្កត់របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ទៅលើប្រទេសដែលស្ថិតក្នុង ”ជំរុំខុសគ្នា” ដូចជារុស្ស៊ីជាដើម ដោយបានយកការទប់ស្កាត់ ការអភិវឌ្ឍន៍របស់ប្រទេសចិន ជាគោលដៅសំខាន់ របស់ពួកគេ ដូច្នេះអាចអះអាងបានថា គោលនយោបាយ និងយុទ្ធសាស្ត្រដែលត្រូវបានរៀបចំឡើង ក្នុងសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្តចិន ប្រាកដជាមានឥទ្ធិពលយ៉ាងខ្លាំង ដល់សង្គមអន្តរជាតិដ៏ស្មុគស្មាញនាពេល បច្ចុប្បន្ន។

ចាប់តាំងពីសមាជជាតិលើកទី១៨ នៃគណបក្សកុម្មុយនិស្តចិន ក្រោមការដឹកនាំ របស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinpingជាប្រមុខ ប្រទេសចិនទទួលបាន នូវសមិទ្ធិផលដ៏អស្ចារ្យ ក្នុងគ្រប់វិស័យ ដោយបាននរក្សាបាននូវកំណើន សេដ្ឋកិច្ច ពីកម្រិតមធ្យមទៅកម្រិតខ្ពស់ កម្រិតជីវភាពរស់នៅ របស់ប្រជាជនត្រូវបានកែលម្អ ជាបន្តបន្ទាប់ ហើយគោលគំនិត ដែលចាត់ទុកថាទឹកថ្លា និងភ្នំខៀវស្រងាត់ គឺជាភ្នំមាសភ្នំប្រាក់ ដែលជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ត្រូវបាសម្រេចនអនុវត្តយ៉ាងមានប្រសិទ្ធភាព ហើយទទួលបានជោគជ័យ ក្នុងការទប់ស្តាត់ការបំផ្លាញ បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី ដែលបង្កឡើងដោយសារ ការអភិវឌ្ឍន៍ដោយគ្មាន សណ្ឋាប់ធ្នាប់នាពេលកន្លងទៅ ព្រមទាំងបានសម្រេចដកខ្លួនចេញពីភាពក្រីក្នុងកម្រិតទូទាំងប្រទេសនៅចុងឆ្នាំ២០២២ ធ្វើឲ្យប្រទេសចិន បានចូលរួមចំណែកក្នុងបុព្វហេតុ នៃការកាត់បន្ថយភាពក្រីក្រ នៅលើពិភពលោក។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ គណបក្សកុម្មុយនិស្តចិន បានគ្រប់គ្រងគណបក្សយ៉ាងតឹងរ៉ឹង ដោយលុបបំបាត់អំពើពុករលួយ ជំរុញលើកកម្ពស់យុត្តិធម៌ក្នុងសង្គម និងបានដោះស្រាយបញ្ហាលេចធ្លោដែលប្រជាពលរដ្ឋបានលើកឡើងប្រកបដោយប្រសិទ្ធភាព។ យោងតាមការស្ទង់មតិប្រជាជនរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកដែលបានបន្តធ្វើអស់រយៈពេលជាង១០ឆ្នាំ បានបង្ហាញឲ្យឃើញថា ភាពពេញចិត្តរបស់ប្រជាជនចិន ចំពោះបក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលមានអត្រាលើសពី ៩០% សម្រាប់រយៈពេល ១០ឆ្នាំជាប់ៗគ្នា ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។

ពិភពលោក នាពេលបច្ចុប្បន្ននេះ គឺមិនសូវស្ថិតស្ថេរ ហើយការផ្ទុះសង្គ្រាមលោកលើកទីបី ឬសង្រ្គាមនុយក្លេអ៊ែរ គឺពុំមែនជារឿងដែលមិនអាច ទៅរួចនោះទេ។ ចិនដែលជាសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោក និងជាប្រទេសដែលមានឥទ្ធិពល អន្តរជាតិដ៏សំខាន់ គោលនយោបាយទាំងក្នុង និងក្រៅប្រទេសរបស់ចិនគឺសុទ្ធតែមានឥទ្ធិពលចំពោះសហគមន៍អន្តរជាតិដែលមិនដែលមើលរំលងបាន។ ដូចគ្នាផងដែរ ក្នុងនាមជាសមាជិកដ៏សំខាន់មួយដែលចូលរួមក្នុងការរក្សាសន្តិភាពពិភពលោក គោលនយោបាយសំខាន់ៗដែលបង្កើតឡើងដោយសមាជជាតិលើកទី២០ នៃ គណបក្សកុម្មុយនិស្តចិន ក៏នឹងជះឥទ្ធិពលដល់និន្នាការនៃស្ថានភាព អន្តរជាតិផងដែរ មនុស្សម្នាក៏មានហេតុផល និងជឿជាក់ថា ស្ថិតក្រោមលក្ខខណ្ឌ និងមូលដ្ឋានកំណត់នូវរអភិវឌ្ឍន៍របស់ខ្លួន ប្រទេសចិនប្រាកដជានឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក៕

ដោយ៖ Xiaoguang

To Top