ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ី៖ មនុស្ស ១១នាក់បានស្លាប់នៅក្នុង “អំពើភេរវកម្ម” នៅឯកន្លែងហ្វឹកហាត់ របស់រុស្ស៊ីនៅជិតអ៊ុយក្រែន 

បរទេស៖ ក្រសួងការពារជាតិរុស្សី បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និង ១៥នាក់បានរងរបួសនៅក្នុងការវាយប្រហារ លើកន្លែងហ្វឹកហាត់មួយ នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអ៊ុយក្រែន។ ក្រសួងបាន​បន្ថែម​ថា ឧបទ្ទវហេតុ​នេះ​គឺ​ជា «អំពើ​ភេរវកម្ម»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​ការពារជាតិបាន​ពន្យល់​ថា ជន​សង្ស័យ​ពីរ​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​នឹង​កន្លែង​ក្នុង​ការ​បាញ់​តដៃ។ មន្ត្រីបានពន្យល់បន្ថែមថា ពួកគេត្រូវបានកំណត់ថាជា “ពលរដ្ឋនៃសមាជិកនៃរដ្ឋឯករាជ្យ (CIS)”។

CIS រួមមានអតីតសាធារណរដ្ឋសូវៀតភាគច្រើន លើកលែងតែរដ្ឋបាល់ទិក អ៊ុយក្រែន ហ្សកហ្ស៊ី និង ប្រទេសតូមិននីស្ថាន។ ក្រោយមកទៀតគឺជាសមាជិកសហការរបស់អង្គការ។

យោធារុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីឧបទ្ទវហេតុ ឬអត្តសញ្ញាណជនវាយប្រហារនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top