ព័ត៌មានអន្តរជាតិ

កន្លែងស្តុកប្រេង និងការិយាល័យគយ ក្នុងតំបន់ Belgorod របស់រុស្ស៊ី ត្រូវរងការបាញ់ផ្លោង

បរទេស៖ អភិបាលខេត្ត Vyacheslav Gladkov បានអះអាងកាលពីថ្ងៃសៅរ៍ថា ឃ្លាំងស្តុកប្រេង និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនមួយកន្លែង ត្រូវបានរងការបាញ់ផ្លោងនៅក្នុងតំបន់ Belgorod ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

ឧបទ្ទវហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីល បានវាយប្រហារស្ថានីយថាមពលមួយកន្លែង ក្នុងទីក្រុង Belgorod បណ្តាលឲ្យមានការឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅកន្លែងនោះ។

យោងតាមសារព័ត៌មាន RT  ចេញផ្សាយនៅថ្ងៃទី១៥ ខែត្លា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Gladkov ដែលសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា “យើង​មាន​គ្រាប់​ផ្លោង​មួយ​ទៀត ហើយថា ក្រោយមកគ្រាប់ផ្លោងធ្លាក់ត្រូវដេប៉ូប្រេង ហើយ ភ្លើងដែលកើតឡើង បន្ទាប់ពីការវាយប្រហារត្រូវបានពន្លត់។ គ្មាន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ​។ 

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា គ្រាប់ផ្លោងចំនួន ១៤ គ្រាប់ ត្រូវបានបាញ់នៅការិយាល័យគយក្នុងទីក្រុងព្រំដែន Shebekino ដោយបន្ថែមថាគ្មាននរណាម្នាក់ រងរបួសនោះទេ។

 មន្ត្រីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីបទវាយប្រហារស្ថានីយថាមពល នៅទីក្រុង Belgorod កាលពីថ្ងៃសុក្រ ដោយបានបង្អាក់ការផ្គត់ផ្គង់អគ្គិសនីមួយ រយៈពេលខ្លី និងការបាញ់ផ្លោងជាន់ខាងលើ នៃប្លុកផ្ទះល្វែងកម្ពស់ ១៦ ជាន់ក្នុងទីក្រុងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ មិន​មាន​អ្នក​រង​របួស​ទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top