ព័ត៌មានអន្តរជាតិ

Update៖ ករណីផ្ទុះអណ្តូងរ៉ែ នៅភាគខាងជើងតួកគី បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៤១នាក់

តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍បានរកឃើញ សាកសពអ្នករុករករ៉ែ ចុងក្រោយ ដែលបាត់ខ្លួន នៅឯអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើង ប្រទេសតួកគី នាំឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់៤១នាក់ បន្ទាប់ពីការផ្ទុះមេតាន កាលពីថ្ងៃមុន។

ការផ្ទុះនេះបានកើតឡើង នៅតាមអណ្តូងរ៉ែ នៅជិតទីក្រុងជីកយករ៉ែធ្យូងថ្ម តូច១កន្លែង នៃក្រុង Amasra នៅលើឆ្នេរសមុទ្រខ្មៅ របស់ប្រទេសតួកគី ភ្លាមៗនៅមុនពេលថ្ងៃលិច កាលពីថ្ងៃសុក្រ ។

ភ្លាមៗនោះបន្ទាប់ពីការមក ដល់របស់គាត់ នៅទីតាំងកាលពីរសៀលថ្ងៃសៅរ៍ លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសថា អ្នកបាត់ខ្លួនចុងក្រោយត្រូវបានគេរកឃើញថា បានស្លាប់ហើយ ។

គាត់បានថ្លែងថា “អាទិភាពរបស់យើងគឺស្វែងរកអ្នករុករករ៉ែនៅក្នុងនោះ។ ទីបំផុតយើងបានទៅដល់មនុស្ស ចុងក្រោយហើយ ។ គាត់ក៏បានស្លាប់ដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ កើនឡើងដល់៤១នាក់” គាត់បានថ្លែងថា “ការបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះ ជាង២០ម៉ោង បន្ទាប់ពីការផ្ទុះដ៏ខ្លាំងកើតឡើង ។

លោក Suleyman Soylu រដ្ឋមន្ត្រីមហាផ្ទៃ នៅមុននេះបានលើកឡើងថា កម្មករអណ្តូងរ៉ែចំនួន៥៨នាក់ បានរួចពីសេចក្តីស្លាប់ពីការផ្ទុះនេះ “ដោយខ្លួនឯងឬអរគុណដល់អ្នកជួយសង្គ្រោះ” ។

លោកបានបញ្ជាក់ថា មនុស្ស២៨នាក់បានរងរបួសដោយសារការផ្ទុះនេះ ៕

To Top