ព័ត៌មានអន្តរជាតិ

ពលរដ្ឋបារាំងរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាជុំវិញបញ្ហាកើនឡើង នៃការចាយវាយប្រចាំថ្ងៃ

បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហ្វូង​បាតុករ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បាន​នាំគ្នាប្រមូលផ្តុំ ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវជាច្រើន​ ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​សម្តែង​ការ​មិន​សប្បាយចិត្ត​ ចំពោះ​ការកើន​ឡើងនៃ ចំណាយចាំបាច់ប្រចាំថ្ងៃ។

ព្រឹត្តិការណ៍នេះត្រូវបានកើតឡើង នៅក្រោយពេលដែលសហជីព ដ៏ធំបំផុតរបស់ប្រទេសនេះបន្តកូដកម្ម តាមរោងចក្រចម្រាញ់ប្រេង ហើយជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ ជាច្រើននៅទូទាំងប្រទេសបានប្រកាសបិទទ្វា។

ការតវ៉ាប្រឆាំងដែលត្រូវបានរៀបចំ និងដឹកនាំដោយលោក Jean Luc Melenchon អតីតបេក្ខភាពប្រធានាធិបតីបារាំង មកគណបក្សឆ្វេងនិយម Left-Wing France Unbowed(LFI)៕

ប្រែសម្រួល៖ ស៊ុន លី

To Top