តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។
ប្រសិនបើបានសម្រេច វានឹងក្លាយជាករណីនាំចេញ លើកដំបូងក្រោមកិច្ចព្រមព្រៀងជប៉ុន-ឥណ្ឌា ស្តីពីឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិជ្ជាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ២០១៥។
ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង នៃយោធារបស់ចិន។
ប្រទេសជប៉ុន មានបំណងចង់បង្កើនការ នាំចេញឧបករណ៍ការពារជាតិ និងបច្ចេកវិជ្ជារបស់ខ្លួន ដើម្បីជំរុញឧស្សាហកម្ម ការពារជាតិក្នុងប្រទេស បើទោះបីជាខ្លួនបានកំណត់លក្ខខណ្ឌ តឹងរ៉ឹងដោយសាររដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាមក៏ដោយ។
ជាឧទាហរណ៍ គោលការណ៍ត្រួតស៊ីគ្នាទាំងបី លើការផ្ទេរឧបករណ៍ការពារបានឲ្យដឹងថា ការផ្ទេរនេះមិនគួរប្រើ សម្រាប់បទល្មើសនោះទេ ប៉ុន្តែគោលបំណងដូចជាការឃ្លាំមើល និងការបោសសម្អាតមីនជាដើម។
ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ ប្រទេសឥណ្ឌានូវប្រព័ន្ធមួយហៅថា Unicorn ដែលក្នុងនោះអង់តែនជាច្រើន ត្រូវបានដាក់ក្នុងរចនាសម្ព័ន្ធរាងស្នែង ។ វាត្រូវបានបំពាក់នៅលើនាវាពិឃាតថ្មី FFM របស់កងកម្លាំងស្វ័យការពារជប៉ុន ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
