ព័ត៌មានអន្តរជាតិ

បកស្រាយ អំពីការធ្វើទំនើបកម្ម បែបផែនចិន

ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើយ៉ាងឱឡារឹក នៅក្រុងប៉េកាំង ប្រទេសចិន ។ លោក Xi Jinping បានតាងនាម គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិ មុនធ្វើរបាយការណ៍ ការងារជូនអង្គសមាជ ដោយបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ភារកិច្ចស្នូល របស់បក្សកុម្មុយនីស្តចិន គឺរួមសាមគ្គីនិងដឹកនាំប្រជាជន គ្រប់ជនជាតិ ទូទាំងប្រទេសចិន ដើម្បីរួមគ្នា កសាងប្រទេសសង្គមនិយម ទំនើបដ៏ខ្លាំងក្លា ដោយគ្រប់ជ្រុង ជ្រោយ ដើម្បីសម្រេចគោលដៅ តស៊ូមួយរយឆ្នាំទី២ និងជំរុញការស្តារភាពរុងរឿង ដ៏មហិមា របស់ប្រជាជាតិឡើងវិញ តាមបែបផែនទំនើបចិន ។

លោក Xi Jinping បានធ្វើអធិប្បាយ អំពីលក្ខណៈពិសេស និងធាតុពិតនៃការធ្វើទំនើបកម្ម បែបផែនចិន ក្នុងរបាយការណ៍ សមាជបក្ស កុម្មុយនីស្តចិន លើកទី២០ ។ លោកបានថ្លែងថា ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺជាសង្គមនិយមទំនើប ដែលដឹកនាំ ដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូល នូវបទពិសោធធ្វើទំនើបកម្ម នៃបណ្តាប្រទេស ជាមួយលក្ខណៈពិសេស ផ្ទាល់ខ្លួនរបស់ចិន ។
ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលគ្រប ដណ្តប់លើទ្រង់ទ្រាយ ប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្ម ដែលប្រជាជន ទាំងមូលសុទ្ធ តែទទួលបាន ជីវភាព រស់នៅប្រកបដោយ វិបុលភាព ជាការធ្វើទំនើបកម្ម ដែលអរិយ ធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណ មានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្ម ដែលមនុស្សជាតិ និង ធម្មជាតិរួមរស់នៅ ដោយសុខដុមរមនា និងជាការធ្វើទំនើបកម្ម ដែលដើរតាមមាគ៌ា អភិវឌ្ឍន៍ដោយសន្តិភាព ។

ការធ្វើទំនើបកម្ម តាមបែបផែនចិន មិនត្រឹមតែអាចនាំមកនូវផល ប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជនពិភពលោកទៀតផង ។
ជាបឋម គឺនាំមកផលប្រយោជន៍ ដល់ការកាត់បន្ថយភាពក្រីក្រ របស់ពិភពលោក ។ បន្ទាប់មកគឺនាំមក ផលប្រយោជន៍ ដល់ការបន្ធូរបន្ថយវិបត្តិស្បៀង អាហារពិភពលោក ។ ក្នុងនាមជាប្រទេសផលិតស្បៀង អាហារធំទី១លើពិភពលោក ប្រទេសចិនបានប្រើដី ស្រែមិនដល់៩%នៃទំហំដីស្រែ នៃពិភពលោក ផលិតស្បៀងស្មើនឹង២៥%នៃបរិមាណស្បៀងពិភពលោក ដែលបានដោះស្រាយ បញ្ហាហូបចុករបស់ប្រជាជន ចំនួនប្រហែល២០% នៃពិភពលោក ។ ព្រមពេលជាមួយគ្នានេះដែរ ប្រទេសចិនថែម ទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីកិច្ច សហប្រតិបត្តិការ សន្តិសុខស្បៀង អាហារអន្តរជាតិ ការផ្តល់ជំនួយសង្គ្រោះខាងមនុស្សធម៌ ដើម្បីគាំពារសន្តិសុខ ស្បៀងអាហារពិភពលោក យ៉ាងសកម្ម ។

លក្ខណៈពិសេសមួយទៀត របស់ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺប្រជាជនទាំងមូល ទទួលបានជីវភាពរស់នៅ ប្រកបដោយវិបុលភាព គឺមានន័យថាប្រទេសចិន នឹងអនុវត្តការបើកទូលាយ ដែលមានកម្រិតកាន់តែខ្ពស់ ចែករំលែកកាលានុវត្តភាព ទីផ្សារកាន់តែច្រើនជាមួយពិភពលោក សំដៅបំពេញបន្ថែមកម្លាំង ចលករកាន់តែច្រើន ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

ការធ្វើទំនើបកម្ម តាមបែបផែនចិន ថែមទាំងអាចនាំមកផលប្រយោជន៍ ដល់អ្នកទាំងអស់គ្នា ក្នុងវិស័យអេកូឡូស៊ីទៀតផង ។ ពេលធ្វើរបាយការណ៍ ការងារក្នុងសមាជបក្ស កុម្មុនីស្តចិនលើកទី២០ លោក Xi Jinping បានគូសបញ្ជាក់ថា ធម្មជាតិគឺជាលក្ខខណ្ឌមូលដ្ឋាន នៃការរស់នៅនិងអភិវឌ្ឍន៍ របស់មនុស្សជាតិ ។ ការគោរពធម្មជាតិ សម្របតាមធម្មជាតិនិងការពារធម្មជាតិគឺជាតម្រូវការ នៃការកសាងប្រទេសសង្គម និយមទំនើបគ្រប់ជ្រុងជ្រោយ ។
លើសពីនេះទៅទៀត ការធ្វើទំនើបកម្មតាមបែបផែនចិន នឹងអាចនាំមកនូវផលប្រយោជន៍ជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរធនធានមនុស្សជាដើម ។ ទោះបីជាមានប្រទេសមួយចំនួនចាត់ទុក ការអភិវឌ្ឍ របស់ប្រទេសចិន ជាអ្វីដែលហៅថា “ការគំរាមកំហែង ដល់ពិភពលោក” ប៉ុន្តែជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជា អាចទទួលបានផលប្រយោជន៍ ដែលនាំមកដោយប្រទេស ទំនើបកម្មនេះ ដែលមិនប្រើវិធីអាណានិគម មិនឈ្លានពាន និងមិនធ្វើសង្គ្រាមក្នុងការអភិវឌ្ឍ៕

To Top