ព័ត៌មានអន្តរជាតិ

ឥស្សរជននៃប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិកឡាទីននាំគ្នា ពិភាក្សាអំពីរបាយការណ៍ការងារ របស់សមាជបក្សកុម្មុយនីស្តចិន លើកទី២០

នៅថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ។ ឥស្សរជននៃប្រទេសជាច្រើន នៅអឺរ៉ុបនិងអាមេរិកឡាទីន បានចាប់អារម្មណ៍ខ្ពស់ដល់ របាយការណ៍ការងាររបស់ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ហើយបាននាំគ្នាថ្លែងថា របាយការណ៍ការងារនេះ បានកំណត់ផ្លូវអភិវឌ្ឍន៍ថ្មី របស់ប្រទេសចិននៅពេលអនាគត ព្រមទាំងបានបំពេញបន្ថែមនូវ គំនិតផ្តួចផ្តើមថ្មីនិងកម្លាំងចលករថ្មី ដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាវឌ្ឍនភាពនៃ អរិយធម៌មនុស្សជាតិផងដែរ ។

លោក Marcel Ciolacu ប្រធានបក្សប្រជាធិបតេយ្យសង្គម និងជាប្រធានសភាតំណាងរាស្ត្រ នៃប្រទេសរូម៉ានី បានថ្លែងថា ជឿជាក់ថា គោលដៅអភិវឌ្ឍន៍របស់ចិន នៅពេលអនាគតដែលសមាជ បក្សកុម្មុយនីស្តចិនលើកទី២០ បានកំណត់នឹងជំរុញយ៉ាង ប្រាកដប្រជានូវសុខុមាលភាព របស់ប្រជាជនចិន ក៏ដូចជាជំរុញការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោកផងដែរ ។

លោក Elias Jabbour បញ្ញវន្តលទ្ធិម៉ាក្សនិយម ដ៏ល្បីឈ្មោះរបស់ប្រទេសប្រេស៊ីល និងជាសាស្ត្រាចារ្យរងផ្នែក សេដ្ឋកិច្ចរបស់សកលវិទ្យាល័យរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តទស្សនៈ កាន់អំណាចស្តីពីការតម្កល់ទុក ផលប្រយោជន៍របស់ ប្រជាជនជាអាទិភាព បានជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ដែលបានផ្តល់ជម្រើសកាន់តែច្រើន និងលទ្ធភាពកាន់តែច្រើន ដល់ការអភិវឌ្ឍរបស់មនុស្សជាតិ ៕

To Top