ព័ត៌មានអន្តរជាតិ

របាយការណ៍នៃ សមាជបក្សកុម្មុយនីស្តចិន លើកទី២០៖ ប្រទេសចិននឹងខិតខំប្រឹងប្រែង កសាងសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ អំពាវនាវឱ្យផ្សព្វផ្សាយតម្លៃរួម របស់មនុស្សជាតិ

សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតាងនាមឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយលើកឡើងថា ជានិច្ចកាល ប្រទេសចិនប្រកាន់ខ្ជាប់កម្មវត្ថុ គោលនយោបាយការទូត ដែលគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ខិតខំប្រឹងប្រែងកសាងសហគមន៍ រួមវាសានាតែមួយរបស់មនុស្សជាតិ ព្រមនឹងអំពាវនាវប្រទេសនានា លើពិភពលោកផ្សព្វផ្សាយតម្លៃរួម របស់មនុស្សជាតិទាំងមូល ប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្ម សតវត្សរ៍កំពុងលាតត្រដាង តាមរបៀបដែលមិនធ្លាប់មានពីមុនមក។ មួយផ្នែកគឺ ចរន្តប្រវត្តិសាស្ត្រប្រកបដោយសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះមិនអាចរារាំងទេ មួយផ្នែកទៀត ទង្វើអនុត្តរភាពប្រកបដោយ គ្រោះថ្នាក់ជាទីបំផុត។

លោក Xi Jinping បានរំលឹកឡើងវិញថា ប្រទេសចិនប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការទូត ប្រកបដោយឯករាជ្យនិងម្ចាស់ការ តែងតែសម្រេចចិត្តគោលជំហរ និងគោលនយោបាយរបស់ខ្លួន តាមភាពត្រូវនិងខុសរបស់ខ្លួន គាំពារក្រមមូលដ្ឋាននៃ ទំនាក់ទំនងអន្តរជាតិ គាំពារយុត្តធម៌ និងសច្ចភាពអន្តរជាតិ ប្រឆាំងយ៉ាងដាច់ខាត នូវអនុត្តរភាពនិយម និងនយោបាយអំណាចខ្លាំង ទោះតាមទម្រង់ណាក្តី ប្រឆាំងគំនិតសង្គ្រាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ប្រឆាំងនឹងស្តង់ដារពីរ ។ ប្រទេសចិនមិនស្វែងរក អនុត្តរភាពនិងមិនធ្វើការ វាតទីជារៀងរហូត។

លោកបន្តទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ ការកសាងទំនាក់ទំនងអន្តរជាតិ បែបថ្មីដោយឈរលើមូលដ្ឋានគោលការណ៍៥ នៃការរួមរស់ដោយសន្តិភាព និងត្រួសត្រាយទំនាក់ទំនង ភាពជាដៃគូសកល។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន ប្រកាន់ខ្ជាប់គោលនយោបាយជាតិ នៃការបើកទូលាយ អនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្ត្រ បើកទូលាយប្រកបដោយមាន ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ជំរុញឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែមាន សេរីភាពនិងភាពងាយស្រួល ប្រឆាំងការពារនិយម ប្រឆាំងការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ។ ប្រទេសចិនរីករាយបង្កើនការ វិនិយោគធនធានក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសកល ខិតខំប្រឹងប្រែងកាត់បន្ថយ គម្លាតរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ គាំទ្រនិងជួយយ៉ាងម៉ឺងម៉ាត់ ប្រទេសកំពុងអភិវឌ្ឍន៍ ពង្លឿនការអភិវឌ្ឍន៍។

លោក Xi Jinping បានថ្លែងក្នុងរបាយការណ៍ថា ប្រទេសចិនបានលើកឡើង គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល រីករាយអនុវត្តរួមជាមួយ សហគមន៍អន្តរជាតិ ។ ប្រទេសចិនអំពាវនាវដោយស្មោះត្រង់ ឱ្យប្រទេសនានាលើពិភពលោក ផ្សព្វផ្សាយគុណតម្លៃរួមរបស់ មនុស្សជាតិប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យនិងសេរីភាព គោរពភាពចម្រុះនៃវប្បធម៌ពិភពលោក ដើម្បីរួមគ្នាឆ្លើយតបបញ្ហា សកលគ្រប់បែបយ៉ាង ៕

To Top