បច្ចុប្បន្ននេះ សង្គមមនុស្សជាតិ បាននិងកំពុងប្រឈមមុខ នឹងបញ្ហា ដែលមិនធ្លាប់មានកាលពីមុន ពិភពលោក ឈរ នៅផ្លូវបំបែក នៃប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ។ នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២២ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើនៅវិមានសភា ប្រជាជនក្រុងប៉េកាំង យ៉ាងឱឡារិក លោក Xi Jinping អគ្គលេខាធិការបក្សបាន តាងនាមគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ ជូនអង្គសមាជ ។ ប្រឈមមុខនឹងបម្រែប្រមួល សកលមួយរយឆ្នាំ ជម្រើសរបស់ប្រទេសចិន គឺជំរុញសន្តិភាព និងវឌ្ឍនភាពសកល ជំរុញការបង្កើត សហគមន៍រួមវាសនា តែមួយរបស់មនុស្សជាតិ ។
ការបើកធ្វើនៃសមាជិក បានញ៉ាំងឱ្យមានប្រតិកម្មជាទូទៅ នៅពិភពលោកទាំងមូល ។ សហគមន៍អន្តរជាតិ បានសម្គាល់ឃើញជាទូទៅថា ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការទូត ដែលគាំពារសន្តិភាពសកល ជំរុញការអភិវឌ្ឍរួម ខំប្រឹងដើម្បីបង្កើត សហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ ផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មី ក្នុងន័យជំរុញកសាងពិភពលោក ដែលកាន់តែល្អបវរ ។
លោក William Jones ប្រធានសាខាក្រុង វ៉ាស៊ីនតោន នៃទស្សនវដ្តី« Global Strategy Journal» របស់អាមេរិក បានសម្គាល់ឃើញថា ប្រទេសចិន ប្រកាន់ខ្ជាប់ នូវការបើកទូលាយចំពោះក្រៅប្រទេស ក្នុងកម្រិតខ្ពស់ វានឹងផ្តល់ឱកាសអភិវឌ្ឍន៍ កាន់តែច្រើន សម្រាប់ពិភពលោក នាំមកនូវផលប្រយោជន៍ ជូនប្រជាជននៃប្រទេសនានា ។ យុទ្ធសាស្រ្តនិងទិសដៅ ដែលលើកឡើងក្នុងរបាយកាណ៍ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ អាចជំរុញ ឱ្យសម្រេចបាន នូវវិបុលភាពរួមសកល ។
លោក Bakhsh Haraj និពន្ធនាយកនៃ «កាសែតអ៊ីរ៉ង់ថាម »បានលើកឡើងថា សេដ្ឋកិច្ចចិន បន្តអភិវឌ្ឍដោយរឹងមាំ ប្រទេសចិនខិតខំប្រឹងប្រែង ដើម្បីកសាងសេដ្ឋកិច្ចសកល បែបបើកទូលាយ ទាំងនេះនឹងរួមចំណែកជាវិជ្ជមាន ដល់ពិភពលោកឥតឈប់ឈរ ។
លោក Zemir Awan ប្រធានស្ថាបនិក នៃសហព័ន្ធសិក្សាស្រាវជ្រាវផ្លូវសូត្រសកល ដែលជាធនាគារគំនិត របស់ប៉ាគីស្ថាន បានសម្គាល់ឃើញថា ប្រទេសចិនគូសបញ្ជាក់ ពីការប្រកាន់ខ្ជាប់ នូវការបើកទូលាយចំពោះក្រៅប្រទេសក្នុងកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវយុទ្ធសាស្រ្ត បើកទូលាយដែលផ្តល់ផល ប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ ខ្ញុំជឿជាក់ថា ប្រទេសចិននិយាយ ម៉ាត់ណាម៉ាត់ហ្នឹង នឹងរួមចំណែកកាន់តែធំ សម្រាប់វិបុលភាពនិង វឌ្ឍនភាពសេដ្ឋកិច្ចសកល ជាក់ជាមិនខាន ។
លោក Sergey Lukonen នាយកផ្នែកនយោបាយ និងសេដ្ឋកិច្ចចិន នៃវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសកលនិង ទំនាក់ទំនងអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តរុស្ស៊ី សម្គាល់ថា ប្រទេសចិនពន្លឿនបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកភាព វិលជុំក្នុងស្រុកជាសំខាន់ ភាពវិលជុំជាតិ និងអន្តរជាតិជំរុញ ដល់គ្នាទៅវិញទៅមក នេះមានន័យថា ខណៈពង្រីកការប្រើប្រាស់ក្នុងស្រុក ប្រទេសចិនបាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការ ជាមួយបរទេសកាន់ តែស៊ីជម្រៅ ។ សមាជបក្សកុម្មុយនីស្តចិនគូសបញ្ជាក់ ពីការបើកទូលាយកម្រិតខ្ពស់ ប្រការនេះនឹងនាំមកនូវ កាលានុវត្តភាពថ្មីដល់ប្រទេស និងតំបន់ផ្សេងទៀត ។
លោក Bambang Suryo បញ្ញវន្តឥណ្ឌូណេស៊ី លើកឡើងថា ទំនើបកម្មបែបផែនចិនជាការច្នៃប្រឌិតថ្មី ចំពោះទ្រឹស្តីទំនើបកម្មសកល គំនិតអភិវឌ្ឍន៍និង បទពិសោធន៍អភិវឌ្ឍន៍ក្នុងដំណើរ ទំនើបកម្មបែបផែនចិនមុខ ជានឹងផ្តល់ការបំផុសគំនិតនិងមេរៀន ដ៏សំខាន់ដល់ប្រទេសនានា លើពិភពលោក។
លោក Mamadou Diouf សង្គមវិទូ ស៊ែណេហ្គាលបានសម្គាល់ឃើញថា ទំនើបកម្មបែបផែនចិន គូសបញ្ជាក់ពីការការពារ អេកូឡូស៊ី បរិស្ថាននិង ផលប្រយោជន៍ មនុស្សជាតិ ជំរុញការរួមរស់ នៅដោយសុខដុមនីយកម្ម រវាងមនុស្ស និងធម្មជាតិ នេះគឺស៊ីសង្វាក់កម្រិតខ្ពស់ ជាមួយការអភិវឌ្ឍជានិរន្តរភាព ។ រំពឹងថាចិនអាចចែករំលែក ពីបទពិសោធន៍ផ្នែកទំនើបកម្ម បែបផែនចិន ជាមួយពិភពលោក ។
លោក Cavens Adhill បញ្ញវន្តកេនយ៉ា បានលើកឡើងថា ទំនើបកម្មបែបផែនចិនដើរ តាមផ្លូវអភិវឌ្ឍន៍ ដោយសន្តវិធី បានផ្តល់ជម្រើសថ្មី សម្រាប់ប្រទេសដទៃ ពន្លឿការអភិវឌ្ឍ ខណៈរក្សាភាពឯករាជ្យ របស់ខ្លួនដែលបានរួមចំណែក ដ៏សំខាន់សម្រាប់មនុស្សជាតិ រុករកផ្លូវទំនើបកម្មទីទៃពីគ្នា ។ ការអភិវឌ្ឍ របស់ប្រទេសចិនគួរឱ្យប្រទេសដទៃ ពិចារណានិងរៀនសូត្រតាម ៕