ព័ត៌មានអន្តរជាតិ

អាមេរិក នឹងធ្លាក់ចូលវិបតិ្តសេដ្ឋកិច្ច ១០០ភាគរយ ដូចនឹងការព្យាករណ៍

បរទេស៖ យោងតាមការសិក្សា និងវិភាគដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច របស់កាសែត The Bloomberg តាមរយៈសន្ទស្ស នៃការវាស់វែងចំនួន១៣ ក្នុងការប្រើប្រាស់បានរកឃើញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់១០០ភាគរយ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេល១២ខែខាងមុខ។

នៅក្នុងការសិក្សាស្រាវជ្រាវដដែល ក៏បានសិក្សានូវករណីដែលកាន់តែអាក្រក់ សម្រាប់សេដ្ឋកិច្ចអាមេរិកទៀតនោះ គឺថាលទ្ធភាពនៃការធ្លាក់ចុះ ទៅក្នុងវិបត្តិសេដ្ឋកិច្ចអាចនឹងមាន ល្បឿនលឿនជាងនេះត្រឹមតែ១១ខែ មានប្រមាណជា៧៣ភាគរយ ឬរយៈពេល១០ខែក្នុងលទ្ធភាព ២៥ភាគរយផងដែរ។

ក្រៅពីនោះក៏មានការស្រាវជ្រាវផ្សេងទៀត ដែលបានធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ប្រមាណជា៤២នាក់ផងដែរ ដោយលទ្ធផលទទួលបានពួកគេ៦០ភាគរយ អះអាងថាវិបត្តិសេដ្ឋកិច្ច នឹងធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចអាមេរិក ក្នុងរយៈពេល១២ខែខាងមុខ ហើយរដ្ឋាភិបាលអាមេរិក មានឱកាសក្នុងការងាកចេញ ពីវិបត្តិនេះត្រឹមតែ៥០ភាគរយប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top