បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថាប្រទេសរុស្សីនឹងអនុវត្តជាបន្ទាន់នូវច្បាប់មួយចំនួនដើម្បី ការពារភាពគម្រាមកំហែង ពីសំណាក់ប្រទេសអ៊ុយក្រែន និងក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងទៅកាន់កិច្ចប្រជុំប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្សីលោក Putin បានថ្លែងថាលោកបានចុះហត្ថលេខារួចទៅហើយទៅលើឯកសារមួយចំនួនដែលមានលំអិត
អំពីការផ្លាស់ប្តូរលើកនេះហើយក៏បានចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងគៀវគឺជាអ្នកបង្កបញ្ហានេះតាមរយៈការប្រើប្រាស់សកម្មភាពភេវរកម្ម។
លោក Putin បានពន្យល់ថា៖ដូចទៅនឹងអ្វីដែលដូនតារបស់ពួកគេដូចជាលោក Stepan Bandera ធ្លាប់បានធ្វើកាលពីអតីតកាលដោយកងកម្លាំងអ៊ុយក្រែនបានបញ្ជូន
ភ្នាក់ងារសំងាត់មកតាមសម្លាប់មន្ត្រីរដ្ឋាភិបាលព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្សីជាដើម។
លោកបន្តថា៖រុស្សីបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីឲ្យកងកម្លាំងអាចមានភាពត្រៀមរួចរាល់គ្រប់ពេលវេលាក្នុងការការពារផែនការសំងាត់ព្រមទាំងជាពិសេសការប្រមូលផ្តុំគ្នានានា
នៅតាមទីតាំងធ្វើដំនើរតាមទីសាធារណៈទីតាំងឯកជនផ្សេងៗទៀតផង៕
ប្រែសម្រួល៖ស៊ុនលី