បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងថា មកដល់ពេលនេះរុស្ស៊ី មិនគឺគ្មានផែនការក្នុងការរឹតត្បិត ឬបិទទ្វាព្រំដែននោះឡើយ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍ ប្រកាសអនុវត្តច្បាប់ថ្មីមួយ របស់លោកប្រធានាធិបតី រុស្សី Vladimir Putin ចំពោះអតីតដែនដីចំនួន៤ របស់អ៊ុយក្រែន ដែលបច្ចុប្បន្នទើបតែបានបោះឆ្នោត ធ្វើប្រជាមតិមកចូលរូមជាមួយ នឹងរុស្សី។
នៅពេលដែលត្រូវបានសួរ ដោយក្រុមអ្នកយកព័ត៌មាន RIA Novosi កាលពីថ្ងៃពុធម្សិលមិញនេះថាតើរុស្ស៊ី ងធ្វើការបិទទ្វាព្រំដែន យ៉ាងនោះលោក Peskov បាននិយាយថា៖ អត់ទេពួកយើងគឺគ្មានផែនការ ដើម្បីធ្វើបែបនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី