កម្រងរូបភា ពិសេសស្តីពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនជាមូលដ្ឋាន នៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ
ប្រយោគបុរាណចិន “治国有常,利民为本”មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះ មានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរ ជាមូលដ្ឋាននៃបក្សកាន់អំណាច របស់ប្រទេសចិន ដែលកាន់អំណាច ដើម្បីសាធារណជន ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន។
![](https://dap-news.com/wp-content/uploads/2022/10/1209-1024x576.jpg)
នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាម គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារ ជូនតំណាងជាង ២២០០ រូបដោយបានលើកឡើងថា ៖ «ទឹកដីគឺប្រជាជន ប្រជាជនគឺទឹកដី។ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិន ធ្វើសង្គ្រាមរំដោះប្រទេសជាតិ ការពារប្រទេសជាតិ គឺដើម្បីការពារសុបិន និងក្តីប្រាថ្នារបស់ប្រជាជន។»
កាលពីឆ្នាំ២០១២ នៅប្រទេសចិននៅមានជនក្រីក្រ នៅជនបទប្រហែល ១០០ លាននាក់។ ក្នុងនាមជាមេដឹកនាំកំពូល របស់ប្រទេសចិន លោក Xi Jinping បានចុះទៅត្រួតពិនិត្យ ការងារនៅភូមី Luotuowan ដែលស្ថិតនៅជ្រលងភ្នំ ឆ្ងាយដាច់ស្រយាលក្នុងរដូវរងាខ្លាំង។ ក្នុងការត្រួតពិនិត្យការងារលើកនោះ លោកបានបំផុសឱ្យបក្សនិងប្រទេសទាំងមូល ចាប់ផ្តើមពុះពារបញ្ហាលំបាកបំផុត នៃការងារលុបបំបាត់ ភាពក្រីក្រ។
![](https://dap-news.com/wp-content/uploads/2022/10/1211.jpg)
និយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិនបានបើកយុទ្ធនាការ ពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ ទ្រង់ទ្រាយធំបំផុត និងប្រើកម្លាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ បានចាត់បញ្ចូលកម្មាភិបាលសរុបជាង ៥ សែននាក់ឱ្យធ្វើជាលេខាបក្សប្រចាំភូមិក្រីក្រ និងបានបញ្ចូនកម្មាភិបាលលើសពី ៣ លាននាក់ទៅធ្វើការប្រចាំភូមិ។ ឈានដល់ឆ្នាំ២០២០ បញ្ហាក្រីក្រខ្លាំងដែលជាកង្វល់រាប់រយរាប់ពាន់ឆ្នាំកន្លងមករបស់ប្រជាជាតិចិន បានត្រូវដោះស្រាយជាប្រវត្តិសាស្ត្រ។ ប្រទេសចិនបានសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិមុនពេលកំណត់ ១០ឆ្នាំ។
ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរ ជាគោលដៅតស៊ូមិនងាករ៉េរបស់បក្សកុម្មុយនីស្តចិន។ ប្រទេសចិនបានកសាងបណ្តាញធានារ៉ាប់រងជីវភាពរស់នៅរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំបំផុតលើសកល ។ ប្រជាជនចិនទទួលបានការធានាខាងយន្តការនៅពេលប្រឈមមុខនឹងហានិភ័យដូចជាវ័យចំណាស់ កើតជំងឺ បាត់បង់ការងារ រងរបួសក្នុងពេលបំពេញការងារ ពិការភាពនិងក្រីក្រ។
នៅឆ្នាំ២០២១ ប្រាក់ចំណូលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗនៅចិនគឺ 35128 យាន់ប្រាក់ចិន រយៈពេល ១០ឆ្នាំកន្លងមកសរុបបានកើនឡើង 78%។ រដ្ឋាភិបាលបានអនុវត្តនយោបាយ ជាច្រើនដើម្បីឱ្យមនុស្សចាស់ រីករាយនឹងជីវភាពក្នុងវ័យចំណាស់របស់ខ្លួន អាយុកាលរំពឹងទុកជាមធ្យម ក្នុងមនុស្សម្នាក់ៗបានឡើងដល់78.2ឆ្នាំ។ ទោះជាប្រឈមនឹងសភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏នៅឆ្នាំ២០២០និងឆ្នាំ២០២១ អាយុកាលជាមធ្យមរបស់ប្រជាជនចិននៅតែកើនឡើង។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោកយាយHuHanying ដែលកាលនោះមានអាយុ៩៨ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ ។ គិតត្រឹមពេលនេះ ករណីឆ្លងកូវីដ១៩ មានវ័យចាស់ជាងគេ ដែលប្រទេសចិន បានព្យាបាលឱ្យជាសះស្បើយ គឺអាយុ ១០៨ ឆ្នាំ។
![](https://dap-news.com/wp-content/uploads/2022/10/1210.jpg)
តម្កល់ទុកប្រជាជនជាចម្បង ផ្តល់ផលប្រយោជន៍ ដល់ប្រជាជន គឺជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃបក្សកុម្មុយនីស្តចិន។ ប្រទេសចិនបច្ចុប្បន្ន បានកសាងរួចរាល់នូវប្រព័ន្ធអប់រំ ប្រព័ន្ធធានារ៉ាបរងសង្គម និងប្រព័ន្ធសុខាភិបាល ដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក ជាប្រទេសមួយលើសកលលោក ដែលមានប្រជាជនមានអារម្មណ៍ សុវត្ថិភាពខ្លាំងបំផុត ហើយបំណងប្រាថ្នាដ៏ល្អបវរ ស្តីពីវិបុលភាពរួម កំពុងក្លាយជាការពិត ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)