ព័ត៌មានអន្តរជាតិ

អាមេរិក បន្តដាក់សំពាធតួកគី ក្នុងការអនុវត្តទំនាក់ទំនង ជាមួយនឹងរុស្ស៊ី

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ បានធ្វើការហោះហើរទៅកាន់ ទីក្រុងអង់ការ៉ានៅសប្តាហ៍នេះ ដើម្បីអាចដាក់សំពាធទៅលើ ក្រុមមន្ត្រីរដ្ឋាភិបាលតួគី និងមេដឹកនាំតួគីដើម្បីអាចអនុវត្ត ឲ្យបាននូវទណ្ឌកម្មប្រឆាំងប្រទេសរុស្សី។

គេសង្កេតឃើញថា សកម្មភាពនេះបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងអង់ការ៉ាបានធ្វើឲ្យប្រជាជាតិ និងសមាជិកអង្គការណាតូផ្សេងទៀត មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះជំហ មិនប្រឆាំងរុស្សីហើយកន្លងមក ក៏ត្រូវបានអាមេរិកធ្វើការ ព្រមានជាច្រើនដងមកហើយដែរ។

គណៈប្រតិភូអាមេរិក ដែលដឹកនាំដោយអនុរដ្ឋលេខាធិកា នៃរតនាគារជាតិអាមេរិកទទួលបន្ទុក កិច្ចការងារហិរញ្ញវត្ថុប្រឆាំងភេវរកម្ម និងបទឧក្រិដ្ឋនោះនឹងត្រូវជួប ជាមួយនឹងទេសាភិបាលធនាគារ កណ្តាលតួគីព្រមទាំងក្រុមអ្នកជំនួញ ជាច្រើនទៀតនៅក្នុងទីក្រុងអង់ការ៉ា។

ទោះបីជាមិនមានការប្រកាសជាផ្លូវការថា ប្រធានបទនៃការពិភាក្សា នឹងផ្តោតសំខាន់ទៅលើអ្វីក៏ដោយ ប៉ុន្តែគេបានមើលឃើញហើយថា កន្លងមកអាមេរិកតែងតែបាន បង្ហាញការមិនសប្បាយចិត្តឡើយ ជាមួយនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចំពោះការសម្រេចចិត្តមិនអនុវត្តការងារ ដាក់ទណ្ឌកម្មប្រឆាំងទៅនឹង រដ្ឋាភិបាលទីក្រុងមូស្គូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top