ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក ដែលស្នើសុំចូលសញ្ជាតិអឺរ៉ុប មានចំនួនកើនឡើងខ្លាំង

បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដោយក្រុមហ៊ុនផ្តល់សញ្ជាតិ Arton Capital កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញថាពលរដ្ឋអាមេរិក ដែលកំពុងស្វែងរកលទ្ធភាព ក្នុងការចូលសញ្ជាតិ ជាមួយនឹងប្លុកអឺរ៉ុប មានចំនួនកើនឡើងយ៉ាងខ្លាំង ជាងពេលណាណាទាំងអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភពដដែលបានបង្ហាញទៀតថា ចំនួនពលរដ្ឋអាមេរិក គិតនៅក្នុងឆ្នាំ២០២២នេះមានការកើនឡើង ទៅដល់៤ដងដែលបានដាក់ពាក្យស្នើសុំចូលសញ្ជាតិអឺរ៉ុប ធៀបទៅនឹងចំនួនដែលធ្លាប់ស្នើសុំ កាលពីឆ្នាំ២០២០ហើយនេះ មិនទាន់គិតដល់ពលរដ្ឋអាមេរិក ដែលបានស្នើសុំចូលសញ្ជាតិទី៣ឬទី៤នៅឡើយ។

របាយការណ៍របស់ The Global RCG ជាក្រុមហ៊ុនប្រឹក្សាអាមេរិក បានអះអាងថាពលរដ្ឋអាមេរិក ជាទូទៅយ៉ាងហោចណាស់៤០ភាគរយ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ ដែលអាចទទួលយកសញ្ជាតិអឺរ៉ុប បានហើយភាគច្រើន ត្រូវបានគេមើលឃើញថាការស្នើសុំចូលសញ្ជាតិ នៃប្រទេសដែលមានចំនួនច្រើនជាងគេ ដូចជាប្រទេសអៀរឡង់ និងប្រទេសអ៊ីតាលីជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top