ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាអាមេរិក ប្រចាំយោធា របស់អ៊ុយក្រែន បង្ហាញគោលដៅសង្រ្គាម និងអំពាវនាវ ទៅកាន់រដ្ឋលោកខាងលិច បន្តបញ្ជូនអាវុធ

បរទេស ៖ អ៊ុយក្រែននឹងបដិសេធមិនចរចា ជាមួយរុស្ស៊ី និងប្រយុទ្ធ ដើម្បីត្រឡប់ទៅព្រំដែនឆ្នាំ ១៩៩១ របស់ខ្លួន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតឯករាជ្យ មុនការ ដួលរលំ នៃសហភាពសូវៀត, នេះបើយោងតាមលោក Dan Rice ពលរដ្ឋអាមេរិកាំងម្នាក់ ដែលផ្តល់ប្រឹក្សា ដល់មេបញ្ជាការកង កម្លាំងប្រដាប់អាវុធ របស់ក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោក Rice បានអំពាវនាវ ទៅកាន់រដ្ឋលោកខាងលិចសម្រាប់ការបញ្ជូនអាវុធបន្ថែមទៅកាន់អ៊ុយក្រែន ដោយបន្ថែមថា ខណៈដែលប្រទេសនេះ ត្រូវការប្រព័ន្ធការពារដែនអាកាស និងយន្តហោះយ៉ាងខ្លាំង ប៉ុន្តែអ៊ុយក្រែន មិនមានចំណាប់អារម្មណ៍ លើផ្នែកការទូតជាមួយ ទីក្រុងម៉ូស្គូនោះទេ។

លោក Rice បានអះអាងថា៖ «តាមគំនិតខ្ញុំ [រុស្ស៊ីកំពុង] ព្យាយាមចូលតុចរចា ដើម្បីព្យាយាមត្រឡប់ទៅបន្ទាត់ឆ្នាំ ២០១៤»។ “អ៊ុយក្រែននឹងមិនមានវាទេ។ អ៊ុយក្រែន ចង់បានទឹកដីទាំងអស់ របស់ពួកគេត្រឡប់មកវិញ ត្រឡប់ទៅបន្ទាត់ ‘៩១»៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top