ព័ត៌មានអន្តរជាតិ

សណ្ឋាគារធំ បំផុតមួយទៀត របស់ហុងគ្រី ប្រកាសបិទទ្វារ ដោយសារបញ្ហាថាមពល

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សណ្ឋាគារ Danubius ដែលស្ថិតនៅក្នុងទីក្រុង Budapest គឺជាសណ្ឋាគារធំបំផុត របស់ប្រទេសហុងគ្រីបានប្រកាសបិទទ្វារ បណ្តោះអាសន្នចំនួន៤ខែ ដោយសារតែបញ្ហា ថាមពលកើនឡើងតម្លៃខ្លាំង និងក៏ដូចជាបញ្ហាអតិផរណាផង។

សណ្ឋាគារ ដែលមានបន្ទប់ សរុបចំនួន៤៩៩នេះ នឹងមិនទទួលការកក់ស្នាក់នៅ សម្រាប់ចន្លោះពីថ្ងៃទី១ ខែវិច្ឆិកា ទៅដល់ថ្ងៃទី២៨ខែកុម្ភៈឡើយពីព្រោះថា បញ្ហាលំបាកនៃការប្រតិបត្តិការ ប្រចាំថ្ងៃនៅអំឡុងរដូវរងារ ។

សណ្ឋាគារលំដាប់ផ្កាយ៤ មួយនេះ មានទីតាំងស្ថិតនៅក្បែ ឬទៅនឹងស្ថានីយរថភ្លើងដ៏ចំណាស់របស់ទីក្រុង Keleti ហើយការបើកដំណើរ ការដំបូង តាំងតែពីឆ្នាំ១៩៨៥ ជាមួយនឹងឈ្មោះនេះ រហូតមកនិងដោយមាន ការជួសជុលទ្រង់ទ្រាយធំ ជាច្រើនដងផង ។

ការប្រកាសបិទ របស់សណ្ឋាគារដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសណ្ឋាគារប្រណិតៗ ជាច្រើនទៀតក៏បានប្រកាសបិទទ្វារ ដូចគ្នាដែរក្នុងពេលដោះស្រាយ បញ្ហាថាមពលជាមួយគ្នា នេះមានដូចជា luxury Kastelyhotel Sasvar Resort ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top