ព័ត៌មានអន្តរជាតិ

គុយបា អំពាវនាវ​ឲ្យ​អាមេរិក ដក​ការ​ហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម ដែលធ្វើឲ្យគុយបា ខាតបង់ប្រាក់ជាង ៣៨០០ពាន់លានដុល្លារ រហូតមកដល់ពេលនេះ

ហាវ៉ាណា ៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបចោលការហាមឃាត់ ពាណិជ្ជកម្មរយៈពេលជាច្រើន ទសវត្សរ៍របស់ខ្លួន ឬការបិទផ្លូវប្រឆាំងនឹងប្រទេសនេះ ។

លោក Rodriguez បានប្រាប់សន្និសីទសារព័ត៌មាន នៅរដ្ឋធានីហាវ៉ាណា របស់ប្រទេសនេះថា “ការបិទផ្លូវរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យគុយបា ខាតបង់ដែលមានតម្លៃ ៣,៨០៦ពាន់លានដុល្លារ អាមេរិកនៅចន្លោះខែសីហា ឆ្នាំ២០២១ និងខែកុម្ភៈ ឆ្នាំ២០២២” ។

ការអំពាវនាវនេះធ្វើឡើង នៅមុនការបញ្ជូនប្រចាំឆ្នាំ របស់រដ្ឋាភិបាលគុយបា ទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ នៃសេចក្តីព្រាងដំណោះស្រាយ ដែលអំពាវនាវឱ្យបញ្ចប់ការហ៊ុមព័ទ្ធផ្នែកពាណិជ្ជកម្ម។ មហាសន្និបាតគ្រោងនឹងពិភាក្សា និងបោះឆ្នោតលើសេចក្តីព្រាង សេចក្តីសម្រេចនៅដើមខែវិច្ឆិកា។

លោក Rodriguez បានលើកឡើងថា ទណ្ឌកម្មពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរដល់ការទទួលបានអាហារ ឱសថ បច្ចេកវិទ្យា និងធាតុចូលរបស់ប្រទេសគុយបា នៅលើទីផ្សារអន្តរជាតិ។

លោក​បាន​បន្ថែម​ថា “ពិភពលោក​ នឹង​ក្លាយ​ជា​ កន្លែង​ល្អ​ប្រសើរ ​បើ​គ្មាន​ការ​រារាំង ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង ​នឹង​គុយបា” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ការដាក់ទណ្ឌកម្មលើកដំបូងក្នុងឆ្នាំ១៩៦២ ត្រូវបានពង្រីកដោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានដាក់ទណ្ឌកម្មចំនួន ២៤៣ បន្ថែមទៀត រួមទាំងការហាមឃាត់រាល់ជើងហោះហើរ ពីសហរដ្ឋអាមេរិក ទៅកាន់គោលដៅគុយបា លើកលែងតែទីក្រុងហាវ៉ាណា និងកំណត់ការផ្ទេរប្រាក់ ដែលជនជាតិអាមេរិកគុយបា អាចបញ្ជូនទៅគ្រួសារ របស់ពួកគេទៅផ្ទះវិញ ៕

To Top