ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស អំពើហឹង្សាលើបេសកកម្មការទូត របស់ខ្លួន នៅអឺរ៉ុប

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានថ្កោលទោស រាល់អំពើហឹង្សាប្រឆាំងនឹងបេសកកម្មការទូត និងកុងស៊ុលរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យរដ្ឋាភិបាលបរទេស និងស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងតេអេរ៉ង់ ជៀសវាងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ។

IRNA បានដកស្រង់សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយតំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិលោកស្រី Zahra Ershadi បានឲ្យដឹងថា “អំពើហឹង្សាប្រឆាំងនឹងអ្នកការទូតអ៊ីរ៉ង់ ក៏ដូចជាបេសកកម្មការទូត និងកុងស៊ុល នៅអឺរ៉ុប” ។

ការបង្ហាញរបាយការណ៍នៃការវាយលុក និងអំពើហឹង្សាប្រឆាំងនឹងមន្ត្រីការទូត និងបេសកកម្មការទូតរបស់អ៊ីរ៉ង់ នៅទូទាំងពិភពលោក នៅចំពោះមុខគណៈកម្មាធិការទី៦ ស្តីពីការការពារ សន្តិសុខ និងសុវត្ថិភាពនៃបេសកកម្មការទូត និងអ្នកតំណាងនៅទីក្រុងញូវយ៉ក។

លោកស្រី Zahra Ershadi បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់  បានលះបង់ការខិតខំប្រឹងប្រែងដើម្បីបង្កើត បរិស្ថានប្រកបដោយសុវត្ថិភាព និងសន្តិភាព និងផ្តល់មធ្យោបាយពេញលេញ សម្រាប់អ្នកការទូតរបស់ប្រទេសផ្សេងៗ ព្រមទាំងបេសកកម្មការទូត និងកុងស៊ុល នៅលើទឹកដីរបស់ខ្លួន។

ការស្លាប់របស់ Mahsa Amini អាយុ ២២ឆ្នាំដែលបានស្លាប់ នៅក្នុងមន្ទីរពេទ្យតេអេរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីការដួលរលំនៅស្ថានីយ៍ប៉ូលីស បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ខេត្ត​កំណើត​របស់​នាង​គឺ Kurdistan ហើយ​បន្ទាប់​មក​បាន​រីក​រាល​ដាល​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​របស់​អ៊ីរ៉ង់ រួម​ទាំង​រដ្ឋធានី​ផង​ដែរ។

បន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអ៊ីរ៉ង់ អ្នកការទូតអ៊ីរ៉ង់មួយចំនួន ក៏ដូចជាបេសកកម្មការទូត និងកុងស៊ុលត្រូវទទួលរងការវាយប្រហារ និងអំពើហិង្សាក្នុងប្រទេសមួយចំនួន រួមមាន ដាណឺម៉ាក ន័រវែស បែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ ប៊ុលហ្គារី ហូឡង់ អ៊ីតាលី និងស៊ុយអែត នេះបើយោងតាមលោកស្រី ​​Zahra Ershadi៕ ប្រែសម្រួល ឈូក បូរ៉ា

To Top