ព័ត៌មានអន្តរជាតិ

EU សម្រេចដាក់ទណ្ឌកម្មថ្មី លើអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ដ្រូន ឲ្យរុស្សី

" "

បរទេស៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត អនុម័តទណ្ឌកម្មថ្មីមួយចំនួន ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ជាពិសេសមន្ត្រីធំៗ និងក្រុមហ៊ុនអ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ដ្រូនប្រយុទ្ធជាច្រើន ទៅឲ្យប្រទេសរុស្សី។

អឺរ៉ុបនិងអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានធ្វើការផ្តល់ដ្រូនជាច្រើនឲ្យរុស្សី ដើម្បីយកទៅវាយប្រហារ លើប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ទាំងដែលរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងតេហរ៉ង់ បានធ្វើការបដិសេធរហូតមក។

" "

ការពិភាក្សាបានធ្វើឡើងរយៈពេល៣ថ្ងៃ រវាងក្រុមប្រឹក្សារបស់សហភាពអឺរ៉ុប ក្រោមប្រធានដឹកនាំប្រទេសឆេក បានសម្រេចក្នុងការដាក់ទណ្ឌកម្មថ្មី ប្រឆាំងទៅនឹងអ៊ីរ៉ង់ ដែលក្នុងនោះមានទាំងការបង្កកទ្រព្យសម្បត្តិ របស់ក្រុមមន្ត្រីរដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុនអ្នកផលិតដ្រូន​ Shahed Aviation Industries ផងដែរ។

" "

EU អះអាងថារុស្សី គឺជាអ្នកទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ដ្រូន ប្រភេទ Shahed-136 ទៅឲ្យរុស្សីហើយអឺរ៉ុប នឹងបន្តពិនិត្យដើម្បីអាចបង្កើនទណ្ឌកម្មថែមទៀត ប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top