ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន បានថ្លែងថា ការបេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការជំរុញការបើកចំហ ចំពោះក្រៅប្រទេស ដោយកម្រិតខ្ពស់ នឹងមិនកែប្រែទេ

ថ្ងៃទី២០ ខែតុលា លោកWang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន អំពីបញ្ហាបើកចំហ ចំពោះក្រៅប្រទេស ក្នុងសន្និសីទកាសែតថា ភាគីចិននឹងបន្តជំរុញការបើកចំហចំពោះក្រៅប្រទេស ដោយកម្រិតខ្ពស់តទៅទៀត ហើយការបេជ្ញាចិត្តក្នុងការបង្កើតបរិយាកាស ពាណិជ្ជកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ ។

លោកWang Wenbinបានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទោះបីជាសកលភាវូបនីយកម្មសេដ្ឋកិច្ច ជួបនឹងចរន្តបញ្ច្រាសក៏ដោយ ប៉ុន្តែចរន្តធំនៃការបើកចំហ របស់ប្រទេសចិននៅតែមានភាពខ្លាំងក្លា ទំហំពាណិជ្ជកម្មសរុប របស់ប្រទេសចិនបានកើនពី៤,៤ទ្រីលានដុល្លារអាមេរិក ដល់៦,៩ទ្រីលានដុល្លារអាមេរិក ដោយក្លាយទៅជាដៃគូ ពាណិជ្ជកម្មសំខាន់ នៃប្រទេស និងតំបន់ជាង១៤០ និងជាប្រទេសពាណិជ្ជកម្មធំ បំផុតលើពិភពលោក ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង ប្រចាំឆ្នាំបានកើនពីជាង៧០០ប៊ីលានដុល្លារ អាមេរិកដល់១,១ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក ៥ឆ្នាំជាប់ៗគិតតាំងពីឆ្នាំ២០១៧មក ។

លោកWang Wenbinបានគូសបញ្ជាក់ ទៀតថា នាពេលអនាគត ប្រទេសចិន និង បន្តប្រកាន់ខ្ជាប់នូវ គោលនយោបាយជាតិជាមូលដ្ឋាន ដែលបើកចំហ ចំពោះក្រៅប្រទេសរហូត ប្រកាន់ខ្ជាប់ នូវយុទ្ធសាស្ត្រ បើកចំហ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះ លើកកម្ពស់កម្រិតធ្វើសេរី ភាវូបនីយកម្ម និងកិច្ចសម្រួល ពាណិជ្ជកម្ម និងការវិនិយោគ ដោយឥតឈប់ឈរ ដើម្បី ផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសនានា ក្នុងការចែករំលែក ពីសមិទ្ធផលអភិវឌ្ឍន៍ របស់ប្រទេសចិន ព្រមទាំងបានត្រួសត្រាយលំហ កាន់តែធំសម្រាប់កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះគ្នារវាងចិន និងពិភពលោក ៕

To Top