ព័ត៌មានអន្តរជាតិ

សម្លឹងមើលប្រទេសចិន ជាមួយប្រធានរដ្ឋចិន ក្ដីសុបិន្ត របស់សិប្បករប្រទេសធំ

ក្រុមហ៊ុនឧស្សាហកម្ម យន្តហោះ Shenyang ប្រទេសចិនគឺ “អង្រឹង នៃយន្តហោះចម្បាំងចិន” ។ពេលចុះត្រួតពិនិត្យការងារ នៅខេត្តLiaoning ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុមហ៊ុនឧស្សាហកម្ម យន្តហោះShenyang។
ការយកចិត្តទុកដាក់ របស់លោក Xi Jinping បានលើកទឹកចិត្តបុគ្គលិកនានា នៃក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ធ្វើការច្នៃប្រឌិតថ្មី និងរីកចម្រើនទៅមុខ ដោយឥតឈប់ឈរ ។

ក្នុងរយៈពេល ១០ឆ្នាំ យន្តហោះចម្បាំង គ្រប់ប្រភេទ ដែលផលិតដោយក្រុមហ៊ុន ឧស្សាហកម្មយន្តហោះ Shenyang បានក្លាយទៅជាអាវុធសំខាន់បំផុត នៃប្រដាប់អាវុធអាកាស យន្តហោះចម្បាំង J-15 និងនាវាផ្ទុកយន្តហោះចិនរួមគ្នា គាំពារទឹកដីរបស់ប្រទេសចិន ។

“ចងចាំការផ្តែផ្តាំ របស់លោក XiJinping ប្រធានរដ្ឋចិន លះបង់យុវវ័យ របស់យើង ទៅឱ្យលំហអាកាស របស់មាតុភូមិ” ។ ឈរមុតមាំនៅជួរមុខនៃឧស្សាហកម្ម អាកាសចរណ៍ នាំមុខកម្រិតប្រដាប់អាវុធ អាកាសចរណ៍ តាមរយៈស្មារតីសិប្បករ និងការច្នៃប្រឌិតថ្មី នេះជាឧត្តមគតិ និងការស្វែងរក របស់បុគ្គលិកទាំងមូល របស់ក្រុមហ៊ុន ឧស្សាហកម្មយន្តហោះShenyang ៕

To Top