ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ក៏មានឈ្មោះ ក្នុងការប្រកួតប្រជែង តំណែងនាយករដ្ឋមន្រ្តីថ្មីដែរ

ឡុងដ៌ ៖ អតីតនាយករដ្ឋមន្រ្តី អង់គ្លេស លោក បូរីស ចនសុន ដែលកំពុងតែសម្រាក ពីការងាររបស់លោក ដើម្បីដើរលម្ហែនោះ ក៏បានអនុញ្ញា ឲ្យមានការបញ្ចូលឈ្មោះរបស់លោក ដើម្បីប្រកួតប្រជែង យកតំណែង នាយករដ្ឋមន្រ្តីថ្មីអង់គ្លេស ម្ដងទៀត ក្រោយពីមានការលាលែង ពីតំណែងរបស់នាយករដ្ឋមន្រ្តី កាន់តំណែងបានខ្លីជាងគេបំផុត របសលប្រទេសនេះ។

ចក្រភពអង់គ្លេស អាចមាននាយករដ្ឋមន្ត្រីថ្មី នៅព្រឹកថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែវាត្រូវបានបញ្ជាក់ បន្ទាប់ពីសំណុំថ្មី នៃច្បាប់ប្រកួតប្រជែងភាព ជាអ្នកដឹកនាំត្រូវបានប្រកាសដោយគណបក្ស អភិរក្ស។

បេក្ខជននឹងត្រូវឈានដល់របារខ្ពស់ នៃអ្នកគាំទ្រ ១០០ ក្នុងចំណោមសមាជិកសភា Tory ដើម្បីឈានទៅបោះឆ្នោតជុំទីមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

ជាមួយនឹងសមាជិកសភា សរុបចំនួន ៣៥៧នាក់នៅក្នុងសភាអង់គ្លេស នេះមានន័យថា អតិបរមា ៣នាក់អាចឈរឈ្មោះបាន។ អតីត​អធិការបតី Rishi Sunak បាន​ប្រកាស​បេក្ខភាព ​របស់​លោក​ជាមួយ​នឹង​ប្រធាន ​សភា Penny Mordaunt។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ដែលបច្ចុប្បន្នកំពុង សម្រាកលំហែកាយ នៅ Caribbean ក៏បានអនុញ្ញាត ឱ្យឈ្មោះរបស់លោកផ្សព្វផ្សាយ ជាបេក្ខជនផងដែរ ។

ប្រសិនបើលោក ចនសុន ស្ថិតក្នុងគូចុងក្រោយ នៃសមាជិកសភា បន្ទាប់ពីការបោះឆ្នោតជុំទី២ ប្រសិនបើលោក ទទួលបានសម្លេងយ៉ាងតិច ១០០ នោះលោកនឹងក្លាយជាអ្នកឈ្នះ ព្រោះលោកនៅតែមានប្រជាប្រិយភាពខ្ពស់ ក្នុងចំណោមសមាជិកភាព៕

To Top