ព័ត៌មានអន្តរជាតិ

គំនិតថ្មីនៅក្នុង ប្រយោគបុរាណចិន ៖ ទំនាក់ទំនងភាព ជាដៃគូសកល ដែលប្រកបដោយ សមភាព បើកទូលាយ និងសហប្រតិបត្តិការ

ប្រទេសចិន មានប្រយោគបុរាណមួយឃ្លា ដែលនិយាយថា ហេតុដែលសម្លមានរសជាតិ ឈ្ងុយឆ្ងាញ់ គឺដោយសារបាន ដាក់គ្រឿងផ្សំខុសគ្នា នៅជាមួយគ្នា ។ លោកXi Jinping មេដឹកនាំកំពូលចិន ធ្លាប់ដកស្រង់ឃ្លានេះ មកបកស្រាយពីការ ដែលប្រទេចិនបង្កើតទំនាក់ទំនង អន្តរជាតិបែបថ្មី តាមគោលការណ៍ បើកទូលាយ និងបរិយាប័ន្ន ។

លោកសម្គាល់ថា អរិយធម៌ខុសគ្នា គ្មានមួយណាខ្ពស់មួយណាទាប ឬមួយណាល្អមួយណាអាក្រក់នោះទេ មានតែភាពខុសគ្នាខាងលក្ខណៈពិសេស និងតំបន់។ ភាពខុសគ្នា ខាងអរិយធម៌ មិនគួរក្លាយទៅជាដើមហេតុ នៃការប៉ះទង្គិចលើពិភពលោកនោះទេ តែត្រូវក្លាយទៅជាកម្លាំង ចលករសម្រាប់វឌ្ឍនភាព នៃអរិយធម៌មនុស្សជាតិ ។

នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ដែលបើកធ្វើនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២២ លោកXi Jinping បានអំពាវនាវម្តងទៀតថា ៖ គោរពពិពិធកម្មអរិយធម៌ សកល ធ្វើការផ្លាស់ប្តូរខាងអរិយធម៌ ដើម្បីលុបបំបាត់គម្លាត រវាងអរិយធម៌ខុសគ្នា រៀនសូត្រពីគ្នា ដើម្បី លុបបំបាត់ការប៉ះទង្គិច ខាងអរិយធម៌ខុសគ្នា រួមរស់ជាមួយគ្នាជាជាងការ អាងលើការមាន ប្រៀបខាងអរិយធម៌ ក្នុងន័យរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម សកលគ្រប់ប្រភេទ។ ប្រជាជនចិនមានឆន្ទៈពួតដៃជាមួយប្រជាជនចិន ដើម្បីបង្កើតអនាគតកាន់តែល្អ បវររបស់មនុស្សជាតិ ។

ពិពិធកម្មនាំមកនូវការផ្លាស់ប្តូរ ការផ្លាស់ប្តូរពូនជ្រំនូវការ រួមបញ្ចូលគ្នា ការរួមបញ្ចូលគ្នាបង្កើតបានជាការរីកចម្រើន។ អរិយធម៌ពិពិធកម្មជាកម្លាំងចលករ មិនចេះរលត់នៃការរីកចម្រើន របស់មនុស្សជាតិ ៕

To Top