ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងពីទំនាក់ទំនង ដ៏កម្រជាមួយនឹង មេបញ្ជាការអាមេរិក

បរទេស៖ យោងតាមការប្រកាសអះអាង ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បានធ្វើជំនួបដ៏កម្រមួយជាមួយនឹង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin។

យោងតាមការប្រកាសដ៏ខ្លីមួយ បានបង្ហាញទៀតថា មេបញ្ជាការយោធាទាំងពីររូប បានធ្វើការពិភាក្សាគ្នាទៅលើ បញ្ហាសន្តិសុខអន្តរជាតិ រួមមានទាំងស្ថានភាពនៅក្នុង ប្រទេសអ៊ុយក្រែនផងដែរ តាមរយៈការសន្ទនាលើទូរស័ព្ទ។

ទោះបីជាយ៉ាងណាក្តីការទំនាក់ទំនងគ្នា ដ៏កម្រនិងចុងក្រោយបំផុតមួយ បានធ្វើឡើងតាំងតែពីខែឧសភាមកម្ល៉េះ ដែលភាគីទាំងពីរគឺ បានផ្តល់នូវព័ត៌មានតិចតួចបំផុត ចំពោះកិច្ចសន្ទនាគ្នាលើកនេះ និងក៏ជាការសន្ទនាគ្នាលើកដំបូង រវាងមន្ត្រីផ្លូវការនៃប្រទេសទាំងពីរ ចាប់តាំងតែពីពេលមាន សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

មន្ទីរប៉ង់តាហ្គោនក៏បានអះអាង អំពីការទំនាក់ទំនងដ៏កម្រនេះ កាលពីថ្ងៃសុក្រម្សិលមិញនេះផងដែរ ដោយបានបញ្ជាក់ថា មេបញ្ជាការរបស់ខ្លួន បានធ្វើការលើកឡើងអំពី សារៈសំខាន់នៃការថែរក្សាទំនាក់ទំនង រវាងគ្នានៅក្នុងស្ថានភាពជម្លោះ ដែលកំពុងបន្តបែបនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top