ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ លោក​ Xi​ ជោគជ័យក្តោបក្តាប់អំណាច ណែនក្នុងដៃ មែនពិត តែអ្នកសប្បាយចិត្ត គឺក្រុមមេដឹកនាំពិភពលោក និងអាមេរិក

ភ្នំពេញ៖ ក្រោយ សមាជបក្សកុម្មុយនិស្ដចិន ត្រូវបានបិទបញ្ចប់ ក្នុងភាពមិនប្រក្រតី មួយចំនួន ដោយក្នុងនោះ លោក ហ៊ូ ជិនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន ត្រូវបានគេក្រៀកយកចេញពីក្នុងពិធី និងមនុស្សជំនិតរបស់លោក គឺនាយករដ្ឋមន្រ្តីចិន បច្ចុប្បន្ន គឺលោក Li Keqiang នឹងត្រូវផុតអាណត្តិ នៅដើមឆ្នាំ២០២៣ ហើយដាក់ជំនួសមកវិញ ដោយមនុស្សស្មោះត្រង់ជាមួយលោក​ ស៊ី ជីនពីង គឺលោក Li Qiang។

ត្រង់ចំណុចនេះ ត្រូវបានអ្នកវិភាគ លើកឡើងថា «លោក​ Xi​ ជោគជ័យក្តោបក្តាប់អំណាច ណែនក្នុងដៃ មែនពិត តែអ្នកសប្បាយចិត្ត គឺក្រុមមេដឹកនាំពិភពលោក និងអាមេរិក»។

បើតាមអ្នកវិភាគ បានលើកឡើងថា លោក ហ៊ូ ជិនតាវ (Hu Jintao)​ អាចមិនឯកភាពនិងការដែលលោកប្រធាន Xi​ ចង់ធ្វើជាប្រធានាធិបតី អស់មួយជីវិត តាមគន្លងរបស់លោក ម៉ៅ សេទុង​ ដែលធ្វើឱ្យបាត់បង់ជីវិត ប្រជាជនអស់រាប់លាននាក់។

សម្រាប់លោក Li Keqiang ក៏ធ្លាក់ចេញពីគណ:កម្មការមជ្ឈឹមបក្សដែរក្រោយចុះ ពីតំណែងនាយករដ្ឋមន្ត្រី។ គាត់គឺជាមនុស្សរបស់លោក ហ៊ូ ជិនតាវ (Hu Jintao) អតីតប្រធានាធិបតី ។

អ្នកវិភាគមើលឃើញថា អ្នកដែលទ្បើងមកកាន់តំណែងសំខាន់ ក្នុងជួរបក្សកុម្មុយនិស្ដចិន ក្រោយសុទ្ធតែមនុស្សរបស់ លោក ស៊ី ជីនពីង ទាំងអស់។

ក្នុងរយៈពេល២៥ឆ្នាំហើយ ដែលចិន គ្មានស្រ្តី ស្ថិតក្នុងជួរថ្នាក់ដឹកនាំ។

អ្នកវិភាគថា លោក​ Xi​ បានជោគជ័យក្តោបក្តាប់អំណាច ណែនក្នុងដៃ មែនពិត តែអ្នកសប្បាយចិត្ត គឺក្រុមមេដឹកនាំពិភពលោក និងអាមេរិក។ ហេតុអ្វី? អំណាចផ្តាច់ការ មិនអាចនាំអោយមានការរីកចំរើន​បានទ្បើយ​ នេះហើយជាហ្វ្រាំង សម្រាប់ទប់ចិន កុំអោយក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោកបាន៕

To Top