ព័ត៌មានអន្តរជាតិ

កងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធនៅអ៊ុយក្រែនន ប្រសិនបើជម្លោះកើតឡើង

បរទេស៖ CBS News បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមេបញ្ជាការយោធា របស់អង្គភាពនេះថា កងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការ ចូលទៅក្នុងអ៊ុយក្រែននោះទេ ប្រសិនបើជម្លោះកើតឡើងរវាងរុស្ស៊ី និងអង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កងពលសម្រិតសម្រាំងកំពុងដំណើរការល្បែងសង្រ្គាម នៅក្នុងប្រទេសរូម៉ានី នៅជិតព្រំដែនរបស់ប្រទេសជាមួយនឹងរដ្ឋដែលហែកហួរដោយសង្រ្គាម។

មេបញ្ជាការនៃអង្គភាពបានប្រាប់ CBS ថា ពួកគេនឹងត្រៀមខ្លួនឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើការប្រយុទ្ធកាន់តែកើនឡើង ដោយមិនបានបញ្ជាក់លម្អិត អំពីអ្វីដែលនឹងកើតឡើង ឬប្រសិនបើណាតូ ត្រូវទទួលរងការវាយប្រហារ។ ពួកគេបានគូសបញ្ជាក់ថា ការដាក់ពង្រាយបច្ចុប្បន្នរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ដែលជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ គឺ “ដើម្បីការពារទឹកដីរបស់អង្គការណាតូ” ។

ឧត្តមសេនីយ John Lubas អគ្គមេបញ្ជាការរង បានប្រាប់បណ្តាញព័ត៌មានថា “យើងត្រៀមខ្លួនជាស្រេចដើម្បីការពារគ្រប់អ៊ីញនៃដីរបស់ណាតូ” ៕ សម្រួលៈ ណៃ តុលា

To Top