ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាអ៊ីរ៉ង់ បើកសមយុទ្ធយោធារយៈពេល ៣ថ្ងៃ នៅភាគពាយ័ព្យ

បរទេស៖ យោងតាមការប្រកាស ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសអ៊ីរ៉ង់ គឺបានចាប់ផ្តើមសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ នៅភាគពាយ័ព្យក្បែរទៅនឹងព្រំដែនភាគខាងលិច នៃប្រទេសអាស៊ែបៃហ្សង់។

សមយុទ្ធយោធាដែលមានឈ្មោះថា Battalion’s Role Model ធ្វើឡើងនៅក្នុងតំបន់ Piranshahr ក្នុងគោល
បំណងដើម្បីអាចវាយតម្លៃ និងធ្វើការបង្ហាញពីសមត្ថភាពប្រយុទ្ធ នៃកងកម្លាំងយោធាអ៊ីរ៉ង់ផង។

ប្រតិបត្តិការយោធាដែលមាន ទាំងការលោតឆ័ត្រយោងការត្រូតពិនិត្យ និងគ្រប់គ្រងលើផ្លូវសម្រាប់ប្រយុទ្ធ ការអនុវត្តនៃការប្រើប្រាស់អាវុធ ដែលមានរួមទាំងធុនតូចនិងធុនធំផង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា កាលពីខែកញ្ញាកន្លមកនេះ កងកម្លាំងអ៊ីរ៉ង់បានធ្វើការរៀបចំ សមយុទ្ធយោធាម្តងមកហើយ ដែលមានរយៈពេល២ថ្ងៃ នៅភាគកណ្តាលនៃខេត្ត Isfahan ដើម្បីត្រៀមខ្លួនជាពិសេស សម្រាប់ការគម្រាមកំហែងនានា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top