ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង និង​កូរ៉េខាង​ត្បូង ផ្ទុះអាវុធដាក់គ្នា នៅ​តាម​បណ្តោយ​ព្រំដែន​សមុទ្រ ក្រោយក្រុងព្យុងយ៉ាង ផ្ទុះកំហឹង ជុំវិញសមយុទ្ធ រវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន

សេអ៊ូល៖ កប៉ាល់កងទ័ពជើងទឹកកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កប៉ាល់ របស់កូរ៉េខាងត្បូងថា បានវង្វេងចូលទៅក្នុងដែនទឹករបស់ខ្លួន។

ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​គេ​ចាត់​ទុក ​ជា​យូរ​មក​ហើយ​ថា ​ជា​ចំណុច​គ្រោះថ្នាក់​បំផុត​មួយ ​ក្នុង​ពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TheNational។

កងទ័ពរាប់រយពាន់នាក់ និងអាវុធធំរាប់ម៉ឺនដើម ត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខដាក់គ្នា ជាច្រើនទសវត្សរ៍ ដែលបំបែកដោយដែនទឹកអព្យាក្រឹត ត្រឹមតែ ៤គីឡូម៉ែត្រ ដែលត្រូវបានគេស្គាល់ថា ជាតំបន់គ្មានយោធា។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់ព្រមានត្រូវបានបាញ់ទៅលើកប៉ាល់ ពាណិជ្ជករកូរ៉េខាងជើង ដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL) ដែលជាព្រំដែនសមុទ្ររវាងរដ្ឋគូប្រជែង។

កូរ៉េខាងជើងបានឲ្យដឹងថា កាំភ្លើងធំគ្រាប់រ៉ុក្កែត ត្រូវបានប្រើ ដើម្បីរារាំងនាវាកូរ៉េខាងត្បូង ដោយមិនបានបញ្ជាក់ថា តើវាជាកប៉ាល់ដូចគ្នា ដែលបានបាញ់ព្រមាននោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top