ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អ៊ុយក្រែន បាញ់មីស៊ីល HIMARS ១៩គ្រាប់ ផ្ដោតលើទំនប់វារីអគ្គិសនី​ នៅតំបន់ Kherson

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានអះអាងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានវាយប្រហារ រោងចក្រវារីអគ្គិសនី Kakhovka (HPP) ដោយ HIMARS (ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់) និងមីស៊ីល Alder ជាច្រើនគ្រាប់ទៀត។

អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានជាច្រើន ដែលលើកឡើងថា ទាហានអ៊ុយក្រែន បានបាញ់មីស៊ីល HIMARS និង Alder ចំនួន ១៩ គ្រាប់ទៅកាន់ទីក្រុង Novaya Kakhovka ក្នុងតំបន់ Kherson កាលពីព្រឹកថ្ងៃច័ន្ទ ហើយចំនួន ៣គ្រាប់បានវាយប្រហារទៅលើ Kakhovka HPP ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាបឲ្យដឹងថា “របបក្រុងគៀវ បន្តវាយលុកហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៃ Novaya Kakhovka ដូច្នេះនៅម៉ោង ១១ និង ២០នាទីព្រឹកមិញនេះ ពួកគេបានបាញ់នៅស្ថានីយ៍វារីអគ្គិសនី Kakhovka ដោយបានបាញ់មីស៊ីល HIMARS ១៩ គ្រាប់។

ការវាយប្រហារដែលត្រូវបានចោទប្រកាន់នេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានព្រមានថាកងកម្លាំងរុស្ស៊ី ប្រហែលជាកំពុងរៀបចំ ការវាយប្រហារដោយទង់ក្លែងក្លាយលើ Kakhovka HPP ខណៈដែលទីក្រុងគៀវ កំពុងធ្វើសកម្មភាពយោធា យ៉ាងទូលំទូលាយ ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។

លោក ហ្សឹឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូ ទៅកាន់ប្រជាជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការតាំងទីលំនៅចំនួន ៨០ រួមទាំងទីក្រុង Kherson អាចត្រូវបានជន់លិចប្រសិន បើប្រទេសរុស្ស៊ី បំផ្ទុះទំនប់វារីអគ្គិសនី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top