បរទេស ៖ យោងតាមការអះអាង ដោយប្រធាន ក្រុមស៊ើបការណ៍ សំងាត់របស់អ៊ុយក្រែន និងត្រូវបានយកចេញផ្សាយ ដោយទូរទស្សន៍ BBC បានឲ្យដឹងថា ប្រទេសរុស្សី កំពុងធ្វើការបញ្ជូនយោធាជាច្រើន ថែមទៀតទៅកាន់ តំបន់ភាគខាងត្បូង នៃទីក្រុង Kherson ដែលជឿជាក់ថា ក្នុងរូបភាពដើម្បីត្រៀមខ្លួន ការពារទីតាំងនេះពីការវាយដណ្តើមមកវិញ ដោយអ៊ុយក្រែន។
កន្លងមកអ៊ុយក្រែន ធ្លាប់បានបញ្ជាក់ដែរថា កងកម្លាំងរបស់រុស្សីជាច្រើនអង្គភាព នឹងចាប់ផ្តើមដកខ្លួនចេញពីតំបន់ នេះបន្ទាប់ពីបានគ្រប់គ្រងតំបន់ Kherson មួយរយៈហើយថ្មីៗនេះក៏ដោយសារតែអ៊ុយក្រែន បានធ្វើការរុញច្រានកម្លាំងខ្លាំងពេក តាមរយៈទន្លេ Dnipro River ផង។
ជាលទ្ធផលរុស្សី បានអំពាវនាវឲ្យពលរដ្ឋស៊ីវិល រាប់ពាន់នាក់ ដើម្បីចាកចេញពីទីតាំងនេះ ដែលភាគីអ៊ុយក្រែន ជឿជាក់ថា នេះគឺជាអ្វី ដែលរុស្សី បានត្រៀមខ្លួន ដើម្បីធ្វើឲ្យបាត់បង់គ្រប់ យ៉ាងនៅទីនេះ ហើយថែមទាំងត្រៀមខ្លួន ដើម្បីការពារមុខមាត់ ផងប្រសិន បើអ៊ុយក្រែន ដណ្តើមបានទីតាំងនេះមកវិញ ប៉ុន្តែពលរដ្ឋបានហូរ ចូលទៅរុស្សី បាត់អស់ទៅហើយ ៕
ប្រែសម្រួល៖ស៊ុនលី