ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ អាមេរិក ​ចង់​ត្រឡប់​ទៅ​ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ ដោយ​មិន​ចំណាយ​ប្រាក់

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ត្រឡប់ទៅ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញដោយមិនបង់ប្រាក់ ឬ”ការចំណាយ” ។

លោកបានលើកឡើងថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកគឺ “លាក់ពុត” និង “និយាយកុហកជាផ្លូវការ” លោកបានបន្ដថា ភាគីសហរដ្ឋអាមេរិក បានផ្ញើសារម្តងហើយម្តងទៀត តាមរយៈបណ្តាញផ្សេងៗគ្នា ហើយបានសង្កត់ធ្ងន់លើការ ត្រៀមខ្លួនរបស់ពួកគេ ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងវិញ។

អ្នកនាំពាក្យបានឲ្យដឹងថា “ប្រសិនបើជនជាតិអាមេរិក ប្រកាសថា មិនអាចត្រឡប់ទៅកិច្ចព្រមព្រៀងវិញ ឬថាការចរចាបានបញ្ឈប់ ឬថាពួកគេគ្មានផែនការ ហេតុអ្វីបានជាពួកគេផ្ញើសារ? ហេតុអ្វីបានជាពួកគេសង្កត់ធ្ងន់ លើការត្រៀមខ្លួនដើម្បីបន្តកិច្ចព្រមព្រៀង តាមរយៈអ្នកសម្របសម្រួល?”។

លោក Kanani បានបន្ដថា វាច្បាស់ណាស់ថា សហរដ្ឋអាមេរិក ចង់ត្រលប់ទៅកិច្ចព្រមព្រៀង ប៉ុន្តែមិនចង់បង់ថ្លៃចំណាយ ក្នុងការត្រឡប់ទៅ កិច្ចព្រមព្រៀងវិញនោះទេ។

លោក​បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ប្រព្រឹត្ត​ដោយ​សមហេតុផល ហើយ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ប្តេជ្ញាចិត្ត ​របស់​ពួកគេ​ក្នុង​ការចរចា​នុយក្លេអ៊ែរ ​ដោយ​ប្រយោល​កន្លងមក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top