ព័ត៌មានអន្តរជាតិ

យុវជនពិភពលោក ទទួលស្គាល់ខ្ពស់ចំពោះទស្សនៈ អភិវឌ្ឍន៍របស់ប្រទេសចិន

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងនូវការធ្វើទំនើបកម្មបែបផែនចិន ដើម្បីជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ ទស្សនៈធ្វើទំនើបកម្មរបស់ចិនត្រូវទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់យុវជនពិភពលោកដែលផ្តល់បទសម្ភាសន៍ ។

ការស្ទង់មតិមួយនៅក្នុងប្រទេសចំនួន៣០ លើពិភពលោកបានទៅយកបទសម្ភាសន៍ជាមួយយុវជន៤៧០០នាក់ ដែលមានអាយុក្រោម៣០ឆ្នាំ ដោយបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៧% បានឯកភាពនឹងមាគ៌ាអភិវឌ្ឍន៍គួរតែផ្អែកលើសភាពការណ៍ជាតិរៀងៗខ្លួន ព្រមទាំងសម្គាល់ថា គ្មានទម្រង់ធ្វើទំនើបកម្មណាមួយដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសនោះឡើយ ។យុវជនផ្តល់បទសម្ភាសន៍ចំនួនជាង៨០ % បានយល់ស្របនឹងទស្សនៈរបស់បក្សកុម្មុយនីស្តចិនស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ហើយបានកោតសរសើរជាទូទៅថា ការធ្វើទំនើបកម្មបែបផែនចិនគឺជាដំណើរធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពធូរធារ ។


ការស្ទង់មតិសកលលើកនេះក្រោមចំណងជើង “ប្រទេសចិនលើដំណើរថ្មី” ត្រូវបានធ្វើឡើងដោយធនាគារគំនិតCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសកលវិទ្យាល័យ Renmin នៃប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៤៧០០ មកពីប្រទេសចំនួន ៣០ នៅទ្វីបចំនួន ៥ ក្នុងនោះ មានចំនួន ៤០%មកពីប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអូស្ត្រាលី និងមានចំនួន ៦០% មកពីប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសគេនញ៉ា នីហ្សេរីយ៉ា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ប៉េរូ អាហ្សង់ទីនជាដើម ។


អ្នកផ្តល់បទសម្ភាសន៍លើពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងនោះមានចំនួន៨៣,១ % សម្គាល់ថា ប្រទេសចិនទទួលបានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយចំនួន ៧៤,១ % បានសម្គាល់ថា ឋានៈរបស់ចិនលើឆាកអន្តរជាតិកំពុងកើនឡើងជាបន្តបន្ទាប់ ចំណែកឯចំនួន ៧៩,១% សម្គាល់ថា បក្សកុម្មុយនីស្តចិនជាបក្សដែលប្រជាជនចិនអាចទុកចិត្តបាន៕

To Top