ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន ធ្វើដំណើរថ្មី ពិភពលោក ចែករំលែកឱកាសថ្មី

“ឥឡូវនេះ យើងកំពុងតស៊ូព្យាយាម ចាប់ផ្តើមធ្វើដំណើរថ្មី នៃការកសាងប្រទេសសង្គម និយមទំនើបកម្ម គ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកគោលដៅតស៊ូ មួយរយឆ្នាំទី២ ដើម្បីជំរុញការស្តារឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន ដោយគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។

នៅថ្ងៃត្រង់ថ្ងៃទី២៣ខែតុលា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្ដិទី២០ បានជួបជាមួយអ្នកសារព័ត៌មានចិន និងបរទេស ។ ថ្លែងក្នុងសុន្ទរកថា លោកXi Jin ping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានអធិប្បាយ ពីបេសកកម្មស្នូល របស់បក្សកុម្មុយនីស្តចិន ក្នុងយុគសម័យថ្មី និងដំណើរថ្មី ដោយបានគូសបព្ជាក់ថា ត្រូវប្រែបំណងប្រាថ្នា របស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់ នៅដ៏ល្អប្រសើរក្លាយទៅជាការពិត ហើយបង្កើតឱកាស កាន់តែច្រើនដល់ពិភពលោក តាមរយៈការអភិវឌ្ឍ របស់ប្រទេសចិនទៀតផង ។

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលទើបបានបិទបញ្ចប់ បានចង្អុលបង្ហាញពីទិស ដៅឆ្ពោះទៅមុខ និងបានកំណត់សេចក្តីណែនាំ ប្រតិបត្តិ សម្រាប់ប្រទេសចិន សម្រេចបាននូវគោលដៅតស៊ូមួយ រយឆ្នាំទី២ ក្នុងយុគសម័យថ្មី និង ដំណើរថ្មី ហើយក៏បាន ផ្តល់ឱកាសសំខាន់ ដល់សហគមន៍អន្តរជាតិ ឱ្យយល់ដឹងពីអភិបាលកិច្ច របស់បក្សកុម្មុយនីស្តចិន ថែមមួយកម្រិតទៀតផងដែរ ។

ក្នុងចំណោមនោះ«ការធ្វើទំនើបកម្ម តាមបែបផែនចិន»ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកសង្កេតការណ៍អន្តរជាតិ ។ សមាជលើកនេះបានបញ្ជាក់ យ៉ាងច្បាស់លាស់ ពីលក្ខណៈពិសេសប្រទេសចិន និងតម្រូវការជា ឬសគល់ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយបានរៀបចំផែនការ យុទ្ធសាស្ត្រ ដើម្បីកសាងប្រទេស សង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន ដោយគ្រប់ជ្រុងជ្រោយ ។ មាគ៌ាថ្មីសម្រាប់ធ្វើទំនើបកម្មនេះដែលប្រទេសចិន បានអនុវត្តដោយជោគជ័យ បានដោះស្រាយបញ្ហាលំបាកជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមមនុស្សជាតិ ហើយបានផ្តល់ជម្រើសថ្មីដល់មនុស្សជាតិ ក្នុងការសម្រេចបាននូវ ទំនើបកម្មទៀតផង។

សំដៅទៅរកអនាគត ដូចដែលលោកអគ្គលេខាធិការ Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្សព្វផ្សាយ គុណតម្លៃរួម របស់មនុស្សជាតិ បន្តជំរុញការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិតទៅទៀត ហើយបានថ្លែងថា ទ្វារបើកចំហ របស់ប្រទេសចិននឹងកាន់តែទូលំទូលាយ ហើយនឹងបង្កើតឱកាសកាន់តែច្រើន ដល់ពិភពលោក តាមរយៈការអភិវឌ្ឍន៍របស់ខ្លួន ។

ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍ របស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ ។ ពន្លឿនការបង្កើតនិម្មាបនកម្ម អភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុង ស្រុកជាតួអង្គសំខាន់ និងការវិលជុំទាំងជាតិ និងអន្តរជាតិជំរុញគ្នា ទៅវិញទៅមក ការបង្កើតរបបសេដ្ឋកិច្ចទីផ្សារ សង្គមនិយមប្រកប ដោយកម្រិតខ្បស់ និង ជំរុញការបើក ទូលាយកម្រិតខ្ពស់ ។ល។ ប្រការទាំងនេះ និងផ្តល់លំហកាន់តែទូលំទូលាយ ដល់អភិវឌ្ឍ នៃសហគ្រាសគ្រប់ប្រភេទ ។

ឆ្លងកាត់ដំណើរតស៊ូអស់ រយៈពេលមួយរយឆ្នាំ បក្សកុម្មុយនីស្តចិនបានដើរលើផ្លូវសាកល្បងថ្មីមួយទៀត ។ ក្នុងដំណើរថ្មីដើម្បីកសាង ប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិន មានជំនឿចិត្តនិង មានសមត្ថភាពពេញលេញ ក្នុងការបង្កើតភាពអស្ចារ្យកាន់តែធំថ្មី ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ ពោលគឺអភិវឌ្ឍខ្លួនឯង ឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍ កាន់តែច្រើនដល់ពិភពលោក !

To Top