ស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅចំណុចវាលស្រែ ដោយមិនដឹងមូលហេតុកាលវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។
សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ នៅក្នុងបរិវេណផ្សាររុងរឿង ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលច្រកទ្វារទ្វេរភាគីសំរោង បានចុះទៅដល់ទីតាំងកើតហេតុ។

សមត្ថកិច្ចបើកបន្តថា ជនរងគ្រោះមានឈ្មោះ ត្រឹង តឹងយួ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិ ទុងប៊ិន ឃុំថយ៊ាង ស្រុកថយសឿង ខេត្ត អាន់យ៉ាង កំពុងតែដេកស្លាប់ នៅត្រង់ចំណុចវាលស្រែ មានស្រូវ បរិវេណផ្សាររុងរឿង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញ ដើម្បីធ្វើកោសល្យវិច្ច័យ ៕


